WOW!!! កញ្ញា ទេព បូព្រឹក្ស ទើបតែអាយុ ២០ឆ្នាំសោះ តែជំនួញក្នុងដៃ រស់នៅយ៉ាងស្តុកស្តម្ភទៅហើយ….

429

តារាចម្រៀងស្រីដែលទទួលការគាំទ្រពីមិត្តយុវវ័យ និងចូលចិត្តលេងបែបទាក់ទាញ់ដូចតារាកូរ៉េCLនោះ គឺកញ្ញា ទេព បូព្រឹក្ស ឃើញថាមានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ ក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះផងដែរ កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេហៅថា ជាតារាស្រីដែលមានភាពទាក់ទាញខ្លាំង ទៅលើការស្លៀកពាក់ ជាពិសេសនោះគឺ ការលេងពណ៌សក់របស់នាង ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះគឺថា កញ្ញា ទេព បូព្រឹក្ស ទើបតែមានវ័យជាងម្ភៃឆ្នាំសោះ កញ្ញាក៏មានមុខជំនួញក្នុងដៃ ក្នុងការបើកហាងលក់គ្រឿងសម្អាងមួយផងដែរ ទាំងនេះហើយ គឺជាប្រភពចំណូលយ៉ាងច្រើន ក្រៅពីអាជីពជាតារាសិល្បៈរបស់នាង។ ចំណែកការរស់នៅរបស់នាងវិញ គឺមានភាពទាន់សម័យ ទំនើប ហាយសូខ្លាំងមិនធម្មតាឡើយ មិនថាផ្ទះធំ ឡានទំនើប គ្រឿងអលង្ការ ឬសម្ភារៈនិយមនានានោះទេ គឺសុទ្ធតែមានតម្លៃថ្លៃៗទាំងអស់ ៕






























SHARE