ឯកឧត្តម ស សុខា រំភើបស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីបានស្តាប់ប្អូនៗកុមារកំព្រាប្រាប់ថា…

337


ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយប្អូនៗ ក្មួយៗ និងអាណាព្យាបាលនៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ទាំងទឹកមុខសប្បាយរីករាយ។


ឯកឧត្តម ស សុខា មានអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីបានឃើញនំខេក ដែលបានសរសេរថា អរគុណ លោកប៉ា សុខា និងអ្នកម៉ាក់ សូភី ។ នេះគឺពិតជាមានន័យនិងមានអត្តន័យបំផុត ក្រោយពីបានឃើញ ទឹកចិត្តក្មួយៗ ដែលចេញពីចិត្តពិតៗ។ ហើយអារម្មណ៍មួយនេះ មិនអាចមានអ្វីមកកាត់ថ្លៃបានឡើយ។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ratanak Pisey បានបង្ហោះសារ អមជាមួយនឹង រូបភាព របស់ឯកឧត្តម នៅក្នុងទឹកមុខ​ រំភើប និងក្តុកក្តួលជាទីបំផុត។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “យើងខ្ញុំជាកុមារកំព្រាកំពុងស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹម សូមគោរពអរគុណលោកប៉ាតូច (ឯ.ឧ ស សុខា) និងអ្នកម៉ាក់តូច (លោកជំទាវ កែ សួនសុភី ស សុខា) ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នាបានស្គាល់ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់និងមានឱជារសដ៏វិសេសវិសាល ដែលធ្វើឲ្យពួកយើងសប្បាយរីករាយយ៉ាងខ្លាំង។
សូមគោរពជូនពរលោកប៉ានិងអ្នកម៉ាក់តូចព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ😍😍😍🙏🙏🙏”។












SHARE