អ្នកសិល្បៈ​៦​គូ​ចែកផ្លូវ​ពីគ្នា​មែនពិត តែនៅ​បន្ត​រាប់អាន​គ្នាដូច​បងប្អូន !

1569

តារា​ចំនួន​៦គូ ​បានទទួល​ការកោតសរសើរ​ពី​សំណាក់​មហាជន​ ​ក្រោយពី​ពួកគេ​បាន​ចែកផ្លូវ​គ្នា​ដើរ តែ​នៅតែ​បន្ត​ការស្រឡាញ់​រាប់អាន​គ្នា ដោយ​មិនមាន​ការខឹង​សម្បារ​អ្វី​ឡើយ ។ ចង់ដឹងថា​ពួកគេ​ជា​នរណាខ្លះ ​តោះ​ទៅ​មើល​ទាំងអស់គ្នា ។​

​ក្រោយពី​រួមរស់​ជាមួយគ្នា​មួយរយៈ​ ស្រី​ស្អាត សុខ សោ​ម៉ា​វ​ត្តី បាន​បែកបាក់​ជាមួយ​ស្វាមី​ដោយបាន​បន្សល់កូនស្រី​ដ៏​ស្រស់ស្អាត​ដែលមាន​ឈ្មោះថា រ៉ុ​ថ ត្រា​សោ​ម៉ា​រី ។ អ្វីដែល​កត់សម្គាល់​ទោះបី សុខ សុ​ម៉ា​វ​ត្តី បែក​ពី​ស្វាមី​លោក ទូច ដា​ណា​រ៉ា ក៏ ពិតមែន តែ​គេ​នៅតែ​ឃើញ​អ្នក​ទាំងពីរ​នៅ​បន្ត​ការ​រាប់អាន​គ្នា​ដដែល​។​

ងាក​មក​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ក៏​មិន​ខុសពី សុខ​សោ​ម៉ា​វ​ត្តី ដែរ ។ ទោះជា​នាង​បែក​ពី​លោក យុ​ត្តា​រ៉ា​ឆា​នី ច្រើន​ឆ្នាំ​ក៏ពិតមែន​តែ ច​ន ច័ន្ទ​លក្ខិណា នៅតែមាន​ភាពស្និទ្ធស្នាល​ជាមួយ​អតីត​ស្វាមី ។ ពេលខ្លះ​អ្នក​ទាំង​ពីរបាន​លេចមុខ​រួមគ្នា​នៅក្នុង​កម្មវិធី​របស់​សាលារៀន​កូន​ផងដែរ ។ យ៉ាងណាមិញ​ថ្មីៗ​នេះ​ លោក យុ​ត្ថា​រ៉ា ឆា​នី ក៏បាន​លេចមុខ​នៅក្នុង​ពិធី​រៀបការ​ប្អូនស្រី​របស់ ច​ន ច័ន្ទ​លក្ខិណា ហើយ​ថែមទាំង​បាន ថតរូប​រួមគ្នា​ជាមួយ​គូស្នេហ៍​ថ្មី​របស់ ច​ន ច័ន្ទ​លក្ខិណា លោក ហេង ឡុង ផងដែរ ។​

អ្នកនាង គង់ សុជាតិ មុន​រៀបការ​ជាមួយ​លោក ជា វិបុល អ្នកនាង គង់ សុជាតិ ក៏​ធ្លាប់មាន ស្វាមី​ គឺ​លោក ម៉ៅ សាល​ភាព តែ​អ្នក​ទាំងពីរ បាន​ប្រេះឆា​ ដោយបាន​បន្សល់​នូវ​កូនប្រុស​ស្រី​ចំនួន​ពីរ​នាក់ ។ អ្វីដែល​កត់សម្គាល់ ​ទោះ​បែក​គ្នា​តែ គង់ សុជាតិ នៅតែ​រាប់អាន​ជាធម្មតាជាមួយ​អតីត​ស្វាមី​ផងដែរ ។​

អម្ពរ​ទេវី និង ពេជ្រ ភីរុណ ទោះ​បែក​គ្នា​ជាច្រើន​ឆ្នាំ​តែ​អតីត​ប្តី​ប្រពន្ធ​មួយគូរនេះ​នៅតែ​រាប់អាន​គ្នា​យ៉ាង​ស្និទ្ធស្នាល​ដូច​មុន ។ ជាពិសេស​នៅពេល អម្ពរ ទេវី បង្ហាញមុខ​នៅក្នុង​ស្រុក​ខ្មែរ​ម្តងៗលោក ពេជ្រ ភីរុណ ក៏ បានទៅ​ទទួល​អតីត​ភរិយា​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ផងដែរ ។ មិនតែប៉ុណ្ណោះ​លោក​ថែមទាំង​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ជូន​ដល់ អម្ពរ ទេវី ផងដែរ ។

ពិធី​ការិនី ស៊ឹម សូលី​កា ក៏​មិន​ខុសពី​មិត្ត​រួម​អាជីព​ប៉ុន្មាន​នាក់​ខាងលើ​ដែរ​ ចែកផ្លូវ​ជា​ស្វាមី​យូរ​ឆ្នាំ​ក៏ពិតមែន​ តែ​អ្នក​ទាំងពីរ​នៅតែ​បន្ត​ការស្រឡាញ់​ និង​រាប់អាន​គ្នា​ ដោយ​មិនមាន​ការខឹង​សម្បារ​អ្វី​ឡើយ ។

តារា​សម្តែង ហម ឈ​រ៉ា ក៏បាន​ប្រកាស​បែក​ពី​ភរិយា​កាលពី​មួយរយៈ​មុន​ តែ​យ៉ាងណា​លោក ហម ឈ​រ៉ា នៅតែ​បន្ត​ការ​រាប់អាន​ជាមួយអតីត​ភរិយា​ផងដែរ ៕

 

SHARE