អ្នកនាង ខាត់ សុខឃីម រៀបរាប់ពីលក្ខណៈពិសេសរបស់ស្រ្ដីអានហើយពេញចិត្តស្ដូក

82

តារាចម្រៀងស្រីចេះទាំងសម័យពូកែទាំងបុរាណអ្នកនាង ខាត់ សុខឃីម ត្រូវបានមហាជនដាក់រហ័សនាមជាតារាពហុជំនាញក្នុងពិភពសិល្បៈដោយសារទេពកោសល្យដ៏អស្ចារ្យរបស់នាង។ នៅថ្ងៃនេះដែរតារាពហុជំនាញរូបនេះបានលើកឡើងពីលក្ខណៈពិសេសមួយចំនួនរបស់មនុស្សស្រីក្នុងសង្គមនាសម័យបច្ចុប្បន្នធ្វើអោយមហាជន និងអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ។

អ្នកនាងបានបង្ហោះសារលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះថា៖ «ជូនចំពោះស្ត្រីគ្រប់រូបដែលធ្វើការយ៉ាងលំបាកក្នុងជីវិត តែនាងមិនដែលត្រូវបានទទួលពាក្យសរសេីរ លេីលោកនេះគ្មានអ្វីដែលសមតាមបំណងនោះទេ
-ស្ត្រីដែលចេះធ្វេីការងាររកសុី គឺនាងគ្មានពេលមេីលថែផ្ទះ
-ស្ត្រីដែលចេះមេីលថែផ្ទះ គឺនាងគ្មានពេលទៅរកសុី
_ស្រ្តីដែលស្តាប់បង្គាប់ គឺនាងទន់ជ្រាយ ត្រូវពឹងផ្អែកលេីប្តី ទាំងស្រុង.
_ ស្រ្តីដែលក្លាហ៊ាន រឹងមាំ មានហេតុផល គឺនាងមានចរិករឹងរូស
_ស្ត្រីដែលមានសម្ថភាពខ្ពស់ គឺនាងមិនសូវមានហេតុផល
_ស្ត្រីដែលចេះសន្សំលុយ ចេះទុកដាក់តែនាងមិនទាន់សម័យ.
_ស្ត្រីស្រស់ស្អាត ទាន់សម័យគឺនាងត្រូវការចាយវាយច្រេីន
_ ស្ត្រីដែលគ្រប់លក្ខណ៏ ល្អគ្រប់យ៉ាង គឺមានតែក្នុងសុបន្តិនោះទេ
​ គ្រប់ឃ្លាមិនប្រាកដថាត្រូវ100% ដែរ»៕









SHARE