អ្នកណានៅជាហ្វេននាង? ក្រោយបាត់មុខយូរ ពេលនេះ ឌុច សុភា ប្រឡូកថតកុនជាថ្មី

215

ភ្នំពេញ: បន្ទាប់ពីបាត់មុខយូរ តារាសម្ដែង ឌុច សុភា បានប្រកាសថា រូបនាង នឹងប្រឡូកក្នុងវិស័យខ្សែភាពយន្ត ជាថ្មី។​ ប៉ុន្តែទោះបីជាយ៉ាងណា គេសង្កេតឃើញថា សម្រស់របស់នាង មិនមានការផ្លាស់ប្ដូរនោះឡើយ ជាហេតុដែលបណ្ដាលឲ្យ សុភា នៅតែរក្សាតំណែង ជាតួអង្គឯក បានដដែល។

ថ្មីៗនេះ នាង បានបង្កការភ្ញាក់ផ្អើលមួយ ដោយបានបង្ហើបថា នឹងមានចំណងដៃថ្មី តាមរយៈខ្សែភាគយន្តមួយ ដែលមិនទាន់បាន បញ្ចេញចំណងជើងនោះទេ។

អ្វីដែលរឹតតែពិសេសនោះគឺ ឌុច សុភា ត្រូវបានមហាជន ស្គាល់តាមរយៈការសម្ដែងបជាតួអង្គសុភាព ស្លូតបូត ប៉ុន្តែផ្ទុយទៅវិញ តាមរយៈគណនីហ្វេសប៊ុក បែរជាបានបង្ហោះសារថា ” អ្នកតាមដានរឿងនោះ ត្រៀមមាត់ជេររូបនាងឲ្យហើយទៅ”។

ការបង្ហាញសារបែបនេះ ធ្វើឲ្យមហាជនអាចស្មានទុកជាមុខបាន ថា សុភា នឹងផ្លាស់ប្ដូររសនិយមក្នុងការសម្ដែង ដោយពីតួអង្គសុភាពរាបសារ ទៅជាតួអង្គបែបផ្សេងដែលផ្ទុយពីរឿងមុនៗ ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរ តាមរយៈសាច់រឿងថ្មីនេះ ឌុច សុភា បានចូលរួមសម្ដែងជាមួយដៃគូគឺ លោក ជា សំណាង។

លើសពីនេះ បណ្ដាអ្នកគាំទ្រ បានកំពុងរង់ចាំទស្សនាស្នាដៃថ្មីរបស់ រូបនាង យ៉ាងអន្ទះសារផងដែរ។​ ចង់ដឹងចំណងដៃថ្មីរបស់នាង មានលក្ខណៈបែបណា មានតែរង់ចាំទស្សនាទាំងអស់គ្នា៕

SHARE