អ៊ុំស្រីម្នាក់ចេះតែយល់សប្តិឃើញនាគលេងទឹកនៅក្រោមផ្ទះគាត់ ក្រោយមកក៏សំរេចចិត្តជួលអេស្កាមកជីក ស្រាប់ត..(មានវីដេអូ)

1108

ថៃ៖ អ្នកសារព័ត៌មានបានរាយការណ៍មកថា នៅបរិវេណផ្ទះលេខ ៥១/១ ភូមិសិរីព្រៃរ៉ាត់ ផ្លូវ ៩ តំបន់បឹងភិក្រៃ ស្រុកផ្រាណក្រាក់តាយ ខេត្តកាំផេងភិច ដែលជាផ្ទះរបស់លោក ចាំរួន អាយុ ៤៤ ឆ្នាំ និងអ្នកស្រី ថងពីន អាយុ ៤០ ឆ្នាំ ព្រមទាំងកូនៗ៣នាក់ទៀតដែលស្នាក់អាស្រ័យជុំគ្នា។ប៉ុន្ដែថ្ងៃនេះម្ចាស់ផ្ទះបានសម្រេចចិត្តកម្ទេចផ្ទះនេះចោល ដោយជួលអេស្កាមកជីកផ្ដួលរលំផ្ទះដែលខ្លួនស្នាក់អាស្រ័យសព្វថ្ងៃ នៅមុខចំណោមអ្នកភូមិជាច្រើនរយនាក់ដែលបានមកចោមរោមឈរមើល។

ក្រោយពីសាកសួរអ្នកស្រី ថងពីន បានបង្ហើបឲ្យដឹងថា ផ្ទះដែលកម្ទេចចោលកាលពីព្រឹកមិញនេះ ជាផ្ទះថ្ម១ខ្នង ដែលបានសាងសង់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែ ៣-៤ ឆ្នាំកន្លងមកនេះ មានហេតុការណ៍ប្លែកៗកើតឡើង ដូចជាយល់សប្តិឃើញថា នៅក្រោមផ្ទះក្នុងដីមាននាគ ២ ក្បាលពាំកូនកែវហើយមាត់កំពុងលេងទឹកទៀតផង ក្រៅពីនេះនៅយល់សប្តិឃើញមានដើម Hopea odorata ក្រោយមកទៀតខ្លួនមានអាការប្លែកៗ មិនសូវល្អ ពេលខ្លះយំដោយមិនដឹងខ្លួន ខ្លះទៀតងងឹតមុខឈឹងគិតអ្វីក៏មិនចេញ ចំណែកកូនប្រុសធំឡើងពេលខ្លះក្លាយជាមនុស្សមានសតិមិនល្អ នាំទៅព្យាបាលនៅខេត្តផ្សេងនិងនៅក្រុងថេប គ្រូពេទ្យប្រាប់ថាមិនជ្រាបពីមូលហេតុ។

រហូតមកដល់ចុងខែកន្លងទៅនេះ មានព្រះសង្ឃ១មកថតរូបផ្ទះផ្ញើទៅឲ្យគ្រូមានបារមីមើល គ្រូបារមីបានប្រាប់ថា មានមនុស្សស្រីជាម្ចាស់ដើម Hopea odorata ដែលឈរនៅក្បែរៗកូនប្រុស ហើយត្រូវឲ្យជីកយកដើម Hopea odorata ចេញ ព្រោះដល់ពេលវេលាហើយ បើមិនជីកនឹងមានមនុស្សស្លាប់ ដំបូងៗខ្លួនមិនជឿ តែអាការខ្លួននិងកូនប្រុសកាត់តែធ្ងន់ទៅៗ ហើយបានទៅរកគ្រូបារមីនៅកន្លែងផ្សេងៗទៀតនិយាយថាដូចគ្នាគឺសាងសង់ផ្ទះលើដើម Hopea odorata ត្រូវតែជីកយកចេញទើបល្អ ហើយខ្លួនបានសម្រេចចិត្តកម្ទេចផ្ទះចោលរួចហើយហៅរថយន្តអេស្កាមកជីក។

ការជីកដីនៅបរិវេណខាងលើមានភាពលំបាកខ្លាំងណាស់ ព្រោះជាដីខ្សាច់ នៅពេលដែលអេស្កាជីកចុះក្រោមច្រាំងដីក៏បាក់ទៅតាម ហើយនៅខាងក្រោមមានទឹកចេញទៀតផង ក្រៅពីនោះនៅបរិវេណកង់អេស្កាជាប់ផុងត្រូវប្រើឈើយកមកកល់ ហើយជីកតាំងពីព្រឹករហូតដល់ល្ងាចក៏នៅតែមិនឃើញផ្ទះក៏ខ្ទេចខាននៅ។
















SHARE