អុញ ! ទើបបែកគ្នាសោះអូនម៉ីម៉ី រកបានអ្នកថ្មី បោះពាក្យសម្តីឌឺឲ្យនាយ ចឺម ជាអតីតសង្សាចាស់ដោយនិយាយថា…

1574

ប្រិយមឹត្តបានស្គាល់មកហើយអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលជាអតីតសង្សារតារាចម្រៀងផលិតកម្មសាន់ដេ នាយចឺម ពេលនេះនាងចេញមុខមកសរសើរសង្សារថ្មីដែលជាកូនអ្នកជំនួញធំនៅក្រុងព្រះសីហនុនិងជានិស្សិតដែលកំពុងសិក្សានៅប្រទេសឥណ្ឌាថា មិនត្រឹមតែស្អាតសង្ហានោះទេ តែជាបុរសដែលមានអ្វីៗគ្រប់យ៉ាងឱ្យនាង ហើយបើប្រៀបធៀបសង្សារចាស់ (នាយចឺម) វិញ គឺមានលក្ខណៈខុសគ្នាដូចមេឃ និងដី។ ក្រោយតារាសម្ដែងរូបនេះបានសាងអនុសាវរីជាមួយគូស្នេហ៏រួចមកមានដំណឹងថាតារាដែលមានសម្រស់ដើមទ្រូងទ្រលុកទ្រលន់រូបនេះនឹងលាឈប់ពីអាជីពសិល្បៈ ដើម្បីផ្គាប់ចិត្តគូស្នេហ៍របស់នាង។

តារារូបនេះបានរៀបរាប់ថា៖ “សង្សារខ្ញុំហ្នឹងជាកូនអ្នកជំនួញនៅខេត្តកោះកុង ឥឡូវកំពុងសិក្សាឆ្នាំទី៣ នៅឥណ្ឌា ផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយអាចបន្តសិក្សាយកអនុបណ្ឌិតទៀតផង។ គាត់គឺជាមនុស្សប្រុសល្អកម្ររកបានណាស់ជា កូនអ្នកមានស្អាត​មិនខ្វះស្រីស្រលាញ់ តែគាត់មកស្រលាញ់ខ្ញុំ។ គាត់មិនចេះដើរលេងទេ គឺគ្រួសារគេគិតតែពីរឿងរកស៊ី និងរៀនសូត្រ ហើយមនុស្សប្រុសសម័យនេះ តើរកឯណាបានដូចគាត់ទៅសូម្បីតែក្លឹប១ មិនដែលស្គាល់ផង។ សម្រាប់ខ្ញុំមិនទាន់ច្បាស់លាស់១០០% ជាមួយគាត់ទេ ព្រោះយើងនៅស្វែងយល់ចិត្តគ្នាតទៅទៀត។ ប៉ុន្តែ ខ្ញុំអាចនឹងឈប់ពីអាជីពសិល្បៈនាថ្ងៃណាមួយមែន ប្រសិនបើគាត់ និងក្រុមគ្រួសារគាត់មិនចង់ឱ្យខ្ញុំបន្តទៀត”។

បញ្ចាក់ នាង អូនម៉ីម៉ី បានភ្ជាប់ស្នេហ៍ជាមួយនិស្សិតរៀននៅឥណ្ឌាក្រោយពេលដែលនាងស្រីស្អាតរូបនេះ ផ្តាច់ស្នេហ៍ជាមួយតារាចម្រៀងសាន់ដេ នាយចឺមហើយពេលនោះដែរមានបុរសជាច្រើនតាមឆក់យកបេះដូងពីនាង តែ នាងម៉េងលិ បានសម្រេចចិត្តស្រលាញ់ជាមួយកូនអ្នកមានទ្រព្យនៅខេត្តកោះកុង ជំនួសនាយចឺមទៅវិញ។



SHARE