អុញនោះ !​​ ឧកញ៉ា ម៉ុង ឬរិទ្ធីផ្ទុះកំហឹងទ្រាំពុំបានក៍បានបង្ហោះសារទាំងយប់ថា..!(មានវីដេអូ)

164

ហ្វេសប៊ុក៖ ថ្មីៗនេះកាលពីយប់ម្សិលឯកឧត្ដម​បណ្ឌិត​ ម៉ុង​ ឫទ្ធី​ បានប្រតិកម្មយ៉ាងធខ្លាំងទៅលើគណនីហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ថា​ Ouk Dara​ ដែលបានបង្ហោះ​រិះគន់​ឯកឧត្ដម​បណ្ឌិត​ លេី​ករណី​ដីនៅ​ខេត្ត​ព្រះសីហនុ។ដោយបានសរសេររៀបរាប់៖ ” ឆ្លៀតពេលវេលាបន្តិច មកមើលដីសមុទ្ររបស់ខ្ញុំ ដែលបានទិញក្នុងឆ្នាំ 2004 នៅកែវផុស ពេលមកដល់ បើកឡានចូលមិនរួច ព្រោះក្រុមហ៊ុន ម៉ុង ប្ញទ្ធី បិទផ្លូវ យកដុំថ្មដាក់ទទឹងផ្លូវតែម្តង នេះជាសារជាតិរបស់គាត់ បើនរណាមានដីក្បែរគាត់ៗសុំទិញ​ បើមិនលក់គឺគាត់ធ្វើអញ្ចឹង ដឹកដីឆ្នេរសមុទ្រយកទៅលក់អោយ​ បរទេស បំផ្លាញឆ្នេរស្រុកឯង ដើម្បីផលប្រយោជន៍​ សួនតួ ព្រៃកោងកាង តាមមាត់ព្រែក​ បំផ្លាញ់គ្មានសល់”។


ក្រោយឃើញបង្ហោះបែបនេះស្រាប់លោក​ឧកញ៉ា​ ​ ម៉ុង​ ឫទ្ធី​ ឆ្លេីយតបទៅវិញទាំងយប់ថា៖«ខ្ញុំ​មិនចង់ជ្រលក់មាត់ ​ជាមួយ​មនុស្ស​ ដែលដេី​រអែបអប​ យកមុខ​មាត់​ មកគំរាម​កំហែង​ប្រជាជន​ក្រីក្រ​តូច​តាច​បាន​ យូៗ​ទៅ​មកលង​ដល់ម៉ុង​ ឫទ្ធី​ទៀត​ លងខ្ញុំ​​ច្រើន​លេីកច្រេីនសាហេីយ​ ឃេីញ​មិនតបត​​កុំនិកស្មាន​ថា​ ខ្ញុំខ្លាចអោយសោះ​ មាន​ Facebook ដូច​តែគ្នាទេ​​ លេីកនេះមកលងខ្ញុំ​ លេងចំៗ​ឈ្មោះតែម្តង​​ ពីមុនមកមិនដែលបង្ហោះ​ FACEBOOK​ អីចឹង​ទេ​។


ប្រិយមិត្ត​ ​ប្រហែល​ជាស្គាល់មុខគាត់​ច្បាស់ហេីយ​ មេីលទៅ​ថាគាត់ជា​អ្នកណា​ តេីគាត់ដែលបានយកលុយផ្ទាល់ខ្លួន​ ​ទៅ​ជួយ​កសាង​ ​អភិវឌ្ឍន៍​​ ព្រះរាជាណាចក្រ​កម្ពុជា​នៅតំបន់​ណា​អោយពិតប្រាកដ​ដូច​ខ្ញុំ​ដែ​រ​ ឬអត់ទេ​ ក្រៅ​តែពី​ដេីរករឿងគេឯង​ ឧទាហរណ៍​ជាក់​ស្ដែង​ ដូច​រូបភាព​ និង​សំណេរ​ដែលគាត់​សរសេរ​នេះ​ តេីវា​សំរុំ​ដែឬអត់ទេ​ បេីផ្លូវស្ពាន​ដែល​ខ្ញុំ​ជាអ្នកចំណាយ​លុយផ្ទាល់ខ្លួន​ យកទៅ​​សាងសង់​ ហេីយគាត់មិនដែល​ជួយ​ចេញ​លុយ​ មួយកាក់​មួយ​សេន​ផង​។

ហេតុ​អី​បានជា​គាត់​ និយាយ​អត់មានការអៀនខ្មាស់សោះអីចឹង​ មនុស្ស​ស្គាល់គ្នា​ ​ជួបមុខ​គ្នា​ជាញឹកញាប់​ ទូរសព្ទ​ក៏មាន​​តេីហេតុ​អី​ បានជាមិនសួ​សិនមុន​ និង​បង្ហោះ​ Facebook ខ្ញុំ​មិនបន្ត​ទៀតទេ​ ​ទុកអោយ​ប្រីយមិត្ត​ ជួយ​អោយ​ពិន្ទុ​ផងចុះ​ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ រហូត​ដល់​ពិភពលោក​ គេដឹងទាំងអស់​ថា​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​ ម៉ុង​ ឫទ្ធី​ទៅបង្កេីត​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ ​ព្រមទាំង​ដាំដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ​ ២៣​ឆ្នាំ​កន្លង​ទៅ​ហើយ​»។










SHARE