អុញនោះ! អ្នកនាង ចន ច័ន្ទលក្ខិណា រិះគន់ខ្លាំងលើបទថ្មីថេណា ស្រាប់តែ ថេណា រំលឹកមួយឈុតក្នុង​រឿង​នេះយ៉ាងខ្លី ថា…

164

កាន់តែកក្រើកហើយពេលនេះ! ដូចដែលប្រិយមិត្តបានដឹងរួមមកហើយ ដោយលោក ថេណា ទើបតែចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា «អេម» ដែលអត្តន័យក្នុងបទនោះ គឺអាសអាភាសខ្លាំងណាស់ ដែលធ្វើអោយមហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំង ជាពិសេស គឺស្រីៗតែម្តង ព្រោះនេះគឺជាភាពអៀនខ្មាសរបស់មនុស្សស្រី មិនគួរមកច្រៀងជាសាធរណះបែបនេះទេ។

ក្នុងនោះផងដែរ ចន ច័ន្ទលក្ខិណា រិះគន់ថា “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន។ ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធារណៈអោយគេដឹងថាប្អូនពិតជាជាប់ចិត្ត និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី។

បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណៈនោះទេ ព្រោះជារឿងកេរ្តិ៍ខ្មាស់របស់មនុស្សទាំងបីភេទ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូរួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ? បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង”។

មិនទុកយូរថេណាក៏បានតបភ្លាមៗថា៖ “អរគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង ​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​ម៉េច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង! ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ​”។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?











SHARE