អីយ៉ា ស្ងាត់ៗក្រុមយុវជនសំរាមទទួល បានម៉ូតូកង់បីមួយគ្រឿង ពីសប្បុរសជន រួមទាំងបានថវិកាទៀត

374

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុករបស់ “យុវជនសំរាម” បានប្រាប់ឲ្យដឹងថា “អរគុណដល់បង តាំង ហួត ដែលបានឧបត្ថម្ភម៉ូតូកង់បី និង ថវិកា300$ ដល់យុវជនយើងដើម្បីប្រើប្រាស់ ក្នុងកិច្ចការងារប្រចាំថ្ងៃ! សូមឱ្យវត្ថុស័ក្តសិទ្ធិតាមថែរក្សាបង និងក្រុមគ្រួសារ សម្រេចគ្រប់ភារៈកិច្ច និង ឈ្នះអស់មារសត្រូវ”។ ក្រោយពីឃើញបែបនេះហើយ មហាជនជាច្រើនសម្តែងអារម្មណ៍រំភើបជំនួស ព្រមទាំងភ្ជាប់សារអបអរសាទរផងដែរ។

គួរំរលឹកឡើងវិញបន្តិចផងដែរថាក្រុម យុវជនសំរាម បានបង្កើតឡើងមុនដំបូង ដោយលោក សាន ដារ៉ាវីត ហើយបាននាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក ដែលមានទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ ចាប់តាំងពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មកម្លេង។ សកម្មភាពពួកគេត្រូវបានសារព័ត៌មាន ធំតូច ក្នុងស្រុក និងក្រៅស្រុក មានការចាប់អារម្មណ៍ ព្រមទាំងមកសម្ភាសន៍ផ្ទាល់ថែមទៀតផង។ មួយវិញទៀតថ្មីៗនេះ គេក៏បានឃើញជនបរទេសជាច្រើននាក់ បានមករួមចំណែកជាមួយក្រុមយុវជនសំរាម ដោយបានជួយ បោសសម្អាត រើសសំរាម និងដាំផ្កា ផងដែរ៕

SHARE