អាណិតណាស់..ជើងដាក់ដែក ហើយថែមមានខ្ទុះនៅទៀត ប្អូនប្រាប់ថា ប្អូនឈឺណាស់បងអើយ

1347

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា KunThea SreyOun បានបង្ហោះរូបភាបប្អូនស្រីម្នាក់ ដែលជើងរបស់គាត់មានដាក់ដែក ហើយថែមទាំងមានខ្ទុះនៅក្នុងជើងរបស់ប្អូនស្រី ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ប្អូនស្រីរស់នៅ ឃុំស្វាយអាត់ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារយ៉ាងដូច្នេះថា “កូនស្រីនឹងគាត់នៅម្ដំុផ្ទះខ្ញំុ ខ្ញំុដំបូងគិតថាមិនចង់ផុសទេតែខ្ញំុឃើញជើងគាត់បែបនេះចង់មួយឆ្នាំហើយដូចជាមិនឃើញជាហើយដកដែកនឹងចេញសោះ ខ្ញំុអានិតខ្លោចចិត្តណាស់ ខ្ញំុសួរគាត់ថា កូនឈឺអត់គាត់ថាឈឺ តែខ្ញំុមិនដឹងជួយគាត់បែបណាទេជួយបានតែបន្តិចបន្តួច 😥😥 ជើងគាត់សុទ្ធតែខ្ទុះខាងក្នុង ខ្ញំុបិទមុខគាត់ព្រោះតែខ្ញំុមិនបានស៉ំអនុញ្ញាតពីរម្ដាយរបស់គាត់ថតគាត់ចឹងមិនហ៊ានបញ្ចេញស៉ំទោស 🙏🏻🙏🏻🙏🏻 តែបើមានអ្នកចង់ជួយគាត់ខ្ញំនឹងជូនទៅជួបគ្រួសាររបស់គាត់”។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកក៏សូមទោសបងប្អូនផងដែរ ដែលមិនអាចបង្ហាញមុខរបស់ប្អូនស្រីបាន ព្រោះពុំមានការអនុញ្ញាតពីអាណាព្យាបាលរបស់ប្អូនស្រី ទើបម្ចាស់គណនីហ្វេសប៊ុកគាត់បិតមុខ។


SHARE