អាណិតណាស់…ចាស់ៗអស់ហើយ ខំប្រឹងអូសរទេះអេតចាយ បើឈប់សម្រាកដូចគ្នា តើមានប្រាក់ឯណាយកទៅទិញអង្ករ ទិញម្ហូបពិសារ?…(មានវិដេអូ)

169

ជីវិតរបស់មនុស្សម្នាក់នៅក្នុងសង្គម តែងប្រាថ្នាចង់បានជីវិតធូរធា គ្មាននរណាម្នាក់​ ចង់ដើរអូសរទេះទាំងអេតចាយ តាំងពីក្មេងរហូតដល់ចាស់សក់ស្កូវនោះទេ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ស្រីអូន បានបង្ហោះសារថា “ឃេីញចាស់ចាស់ដេីររេីសអេដចាយចឹងអាណិតណាស់លោកអេីយ
ថ្ងៃដែលយេីងសំរាក តែគាត់មិនបានសំរាកទេព្រោះតែក្រពះឃ្លាន😢 ថ្ងៃចូលឆ្នាំខ្មែរចែករំលែកក្ដីស្រលាញ់ជូនចាស់ជរា ពុកគេពុកយេីង តាគេតាយេីង ម៉ែគេម៉ែយេីង ចាស់ហេីយនៅប្រឹងអូសរទេះរេីសអេដចាយទាំងយប់ទាំងថ្ងៃទៀត គ្រប់យ៉ាងព្រោះតែក្រពះ😢។

លោកតាលោកយាយចាស់ជរាឡេីងកោងខ្នងហេីយនៅតែមិនទាន់បានសំរាកទៀត អាណិតណាស់😢បេិជាតាយាយរបស់ខ្ញុំវិញ ប្រហែលខ្ញុំខ្លោចចិត្តស្លាប់មិនខាន😢។

ពីមុនកាលទំងន់ធ្លាប់ជិះពេលយប់ឃេីញលោកតាលោកយាយម្ដងតែមិនបានចុះជួបព្រោះប្រញ៉ាប់ទៅពេទ្យចាប់ពីថ្ងៃនោះមកពេលជិះតាមផ្លូវច្បារអំពៅតែងតែរំពៃរកគាត់រហូត ឥលូវបានជួបគាត់ហេីយ🙏🏻 ។

ជូនបុណ្យបងប្អូនផង លោកតាលោកយាយគាត់ញញឹមសប្បាយចិត្តណាស់ សូមកុសល់ផលបុណ្យជួយអោយរចនាវះកាត់ដោយជោគជ័យផងចុះ🙏🏻”។



មានវិដេអូ៖

SHARE