អាចារ្យធំ ថ្លែងអំណរគុណទឹកចិត្តលោកឧកញ៉ាវ័យក្មេង ឡេង ណាវាត់ត្រា ក្រោយពីបានជួយសង្គ្រោះអ្នកវប្បធម៌

434

អាចារ្យធំ ប្រិយមិត្តបានស្គាល់ហើយ ថាជាអ្នកថែរក្សាវប្បធម៌។ កាលពីយប់មិញនេះ លោកបានបង្ហោះសារតាមរយៈបណ្តាញសង្គមរបស់លោក ក្រោយពីលោកឧកញ៉ាវ័យក្មេង ឡេង ណាវាត់ត្រា បានជយឧបថម្ភថវិការមួយចំនួនដើម្បីជួយថែវប្បធម៌ ដោយលោកសរសេររៀបរាប់ថា៖ “គោរពថ្លែងអំណរគុណចំណោះទឹកចិត្តលោកឧកញ៉ា ឡេង ណាវាត់ត្រា Navatra Leng ! បងបានចាប់ផ្ដើមនៅថ្ងៃនេះ (ថវិកា ៤០ម៉ឺនរៀល)ជួយសង្គ្រោះដល់អ្នកវប្បធម៌យើងដើម្បីបំពេញកិច្ចការបន្តបេសកកម្មផ្សព្វផ្សាយវប្បធម៌ដូនតាខ្មែរឱ្យគង់វង់។
ដោយសទ្ធានៃចិត្តបុណ្យរបស់លោកបងឧកញ៉ា សូមលោកបង ព្រមទាំងក្រុមគ្រួសារ និងសហការីនៃ Leng Navatra ឡេង ណាវ៉ាត្រា Group បានជួបប្រកបតែនឹងពុទ្ធពរ៤ប្រការ ទទួលបានជ័យជោគក្នុងភារកិច្ចការងារកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏
យើងខ្ញុំក្រុមការងារ សាលាសិល្បៈហ៊្វូណន Funan Art School កំពុងបន្តរង់ចាំទទួលគោរពវត្តមានបងៗលោកឧកញ៉ាចិត្តបុណ្យ មកផ្ដល់ភាពកក់ក្ដៅដល់អ្នកវប្បធម៌យើងគ្រប់ពេលវេលា។ #ស្រឡាញ់វប្បធម៌ខ្មែរថែអ្នកវប្បធម៌ផង🙏🙏🙏
០០២/៧០៤
ក្រុងយសោធបុរៈ, អង្គរ ១៥ ធ្នូ ២០១៨
អាចារ្យធំ នគររាជ”៕

SHARE