អស្ចារ្យខ្លាំងណាស់…លោកRemy Hou នឹងដឹកដៃតារាបង្ហាញម៉ូដខ្មែរម្នាក់ ឡើងឆាកអន្តរជាតិ នៅអាមេរិក នាពេលខាងមុខនេះ…

503

ភ្នំពេញ៖ តារាម៉ូដែលកូនកាត់បារាំង កញ្ញា Marianne Clais ហៅ ម៉ាយ៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនាសហរដ្ឋអាមេរិកដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះ។ អ្នកច្នៃម៉ូតអន្តរជាតិ ល្បីឈ្មោះ លោក Remy Hou កំពុងខិតខំរចនាម្កុដដ៏ស្រស់ស្អាតទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏សម្បើមនេះ។

លោក Remy Hou ដែលជាកូនខ្មែរធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ធ្លាប់បានធ្វើឲ្យស្គាល់រួចមកហើយតាមរយៈការចូលរួមបង្កើតព្រឹត្តិការណ៍អស្ចារ្យជាច្រើននៅកម្ពុជា។ លោក Remy Hou បានលើកឡើងថាលោកបានពិភាក្សាជាមួយអ្នកជំនាញផ្នែកគូរម៉ូត និងអ្នកច្នៃគ្រឿងអលង្ការជំនាញខ្មែរពីររូបគឺលោក អ៊ី សុខជា និងលោក លី តារា ដើម្បីរចនាគ្រឿងលម្អខ្លួនពិសេសម្កុដដែលនឹងឲ្យតារាបង្ហាញម៉ូតខាងលើ គ្រង ទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនរបស់តារាបង្ហាញម៉ូតខាងលើ និងក្លាយជាទីចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ លោកថាកម្មវិធីនេះនឹងធ្វើឡើងនៅទីក្រុង Huston ដែលនាងមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា, អារ៉ាប់, ប៉ាគ្គីស្ថាន សហរដ្ឋអាមេរិក, និងកម្ពុជា។

អ្នកច្នៃម៉ូត និងផលិតកម្មវិធីរូបនេះលើកឡើងដែរថា នេះគឺជាការលើកកំពស់តម្លៃនារីខ្មែរដែលអាចមានសមត្ថភាពទេពកោសល្យ រូបរាងស្រស់សោភា នៅលើឆាកអន្តរជាតិ និងដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីតម្លៃ និងសមត្ថភាពរបស់នារីខ្មែរ។ លោក Remy Hou ក៏បានបញ្ជាក់ផងដែរថា នេះជាលើកទី១ដែលលោកបាននាំតារាបង្ហាញម៉ូតខ្មែរចេញទៅបង្ហាញម៉ូតជាផ្លូវការនៅទីនោះ ហើយក៏ជាក្តីស្រម៉ៃរបស់លោកផងដែរ។

ព្រឹត្តិការណ៍បង្ហាញម៉ូតដ៏អស្ចារ្យមួយនេះ នៅថ្ងៃទី១២ខែតុលាឆ្នាំ២០១៨ខាងមុខនេះ⁣⁣ លោកនិងដឹកនាំកញ្ញាម៉ាយ៉ា ដើម្បីបង្ហាញម៉ូដសំលៀកបំពាក់លើអន្តរជាតិ⁣នៅសហរដ្ឋអាមេរិក។⁣ កញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំរូបនេះ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណរហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ។




















SHARE