អតីតតារាសម្តែង លោ​ក ទេព វាសនា សព្វថ្ងៃមានតួនាទីដ៏សំខាន់មួយ នៅក្នុងជួររាជរដ្ឋាភិបាល មិនមែនស្លាប់ដូចពាក្យចចារអារ៉ាមឡើយ

132


កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហើបពីដំណឹងរបស់អតីតតារាសម្តែង លោក ទេព វាសនា ដែលមានតួនាទី យ៉ាងសំខាន់នៅក្នុងជួររាជរាជរដ្ឋាភិបាល។


តារាខ្មែរ៖ អតីតតារាសម្ដែង លោក ទេព វាសនា មិនបានទទួលមរណភាពដូចពាក្យចចាមអារ៉ាមឡើយ តារារូបនេះនៅមានជីវិត ។ ថ្ងៃនេះក៏មិនខុសពីសព្វដង គេហទំព័រយើងខ្ញុំ នៅតែបន្តស្រាវជ្រាវអំពីដំណឹងអតីតតារាចម្រៀងនិងតារាសម្ដែងជើងចាស់ ដើម្បីអោយពុកម៉ែបងប្អូន អស់ចម្ងល់ថា តើគាត់កំពុងតែរស់នៅឯណា ? មានមុខងារជាអ្វី ? នឹងមុខមាត់រូបរាងរបស់គាត់ពីមុននិងបច្ចុប្បន្នប្រែប្រួលយ៉ាងណាទៅហើយ ?



មកជួបជាមួយអតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ គឺលោក ទេព វាសនា គេនៅចាំបានថា លោក ទេព វាសនា គឺតារាសម្ដែងដ៏ល្បីឈ្មោះមួយរូប ក្នុងពិភព KARAOKE សឹងតែគ្រប់ផលិតកម្ម អស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលតារារូបនេះបានដកខ្លួនចេញពីពិភពសិល្បៈ ដែលធ្វើឲ្យការបាត់ខ្លួននេះ ក្លាយជាពាក្យចចាមអារ៉ាមថាលោកបានទទួលមរណភាពទៀតផង ។ ដោយសារតែមិនធ្លាប់មានសារព័ត៌មានណាមួយចុះផ្សាយ អំពីដំណឹងរបស់លោក ជាហេតុធ្វើឲ្យការបាត់ខ្លួននេះ នៅតែឋិតក្នុងភាពអាថ៌កំបាំង ប៉ុន្តែតាមការពិតលោក ទេព វាសនា នៅមានជីវិតនៅឡើយ ។


គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ ៤៥ឆ្នាំ លោកមានកូនចំនួនបីនាក់ ស្រីពីរ ប្រុសមួយ លោកកំពុងតែរស់នៅក្នុងប្រទេស កម្ពុជា ហើយលោកក៏មានឋានៈជា ឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូប នៅក្នុងជួររាជរដ្ឋាភិបាលទៀតផង ។










SHARE