ហេតុតែមិនចង់យឺតកម្មវិធី Aum សុខចិត្តរត់ដោះស្បែកជើង ទាំងកណ្តាលផ្សារ

230

ថៃ៖ កាលពីថ្ងៃទី១៤ កន្លងទៅថ្មីៗនេះ តារាសម្តែងថៃដ៏ល្បីនាង Aum Patchrapa បានចូលរួមក្នុងកម្មវិធី Fashion Show នៅផ្សារទំនើបមួយកន្លែងក្នុងប្រទេសរបស់ខ្លួន។

យ៉ាងណាមិញ នៅថ្ងៃដែល Aum ចូលរួមកម្មវិធីនោះផងដែរ ស្រាប់តែកើតមានបញ្ហាមួយអំឡុងពេលនាងដើរទៅរកឆាកកម្មវិធី ដែលធ្វើឲ្យនាង Aum សុខចិត្តរត់ដោះស្បែកជើងទាំងកណ្តាលផ្សារទំនើប។

ប្រភពបន្តបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ Aum សុខចិត្តធ្វើបែបនេះ នៅកណ្តាលផ្សារក្នុងចំណោមហ្វូងមនុស្ស ក៏ព្រោះថាស្បែកជើងកែងរបស់នាងបានខូច ដូច្នេះហើយមានតែវិធីនេះទេ ទើបធ្វើឲ្យនាង ទៅដល់កន្លែងកម្មវិធីទាន់ពេលវេលា។

ទោះជាយ៉ាងណាក្តី នៅពេលទៅដល់កន្លែងកម្មវិធី បើទោះជាស្បែកជើងកែងរបស់ Aum បានខូចយ៉ាងណាក៏ដោយ ក៏ Aum នៅតែមានភាពជឿជាក់ និងបង្ហាញសម្រស់ដ៏លេចធ្លោរបស់នាងដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?







SHARE