ហួសចិត្តគ្រាន់តែរឿងប៉ុណ្ណឹងសោះ…. ពូចិត្តតរិច្ឆាន វ៉ៃក្មួយប្រុសអាយុ៤ឆ្នាំ សុទ្ធតែអំបោស ខ្សែក្រវ៉ាត់ និងជើង វាយធាក់បណ្តាលឲ្យរបួស បាក់ឆ្អឹងដងកាំបិតខាងស្តាំ

824

ភ្នំពេញៈ កាលពីវេលាម៉ោង៦ៈ០០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យម្នាក់ មានឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅទីកន្លែងកើតហេតុខាងលើ។ ត្រូវអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ពាក់ព័ន្ធ នឹងករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ មានឈ្មោះ ហ៊េល ទេវា ភេទប្រុស (០៦-០៦-២០១៤) ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ (ត្រូវជាក្មួយ)។ ដោយប្រើអំបោស ខ្សែក្រវ៉ាត់ និងជើង វាយធាក់បណ្តាលឲ្យរបួស បាក់ឆ្អឹងដងកាំបិតខាងស្តាំ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមទូរសព្ទ័ថា នៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ បានប្រើអំពើហិង្សាលើកុមារ បណ្តាឲ្យរបួស ក្រោយពីទទួលពត៌មាន សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាបានធ្វើការប្រើអំពើហិង្សាលើកុមាររងគ្រោះ ដោយវាយនិងអំបោស ខ្សែក្រវ៉ាត់ ទាត់ធាក់ បណ្តាឲ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំមែន។

មូលហេតុកុមាររងគ្រោះចេះតែបោះសម្ភារ:ក្នុងផ្ទះចេញក្រៅផ្ទះ នឹងឲ្យជនសង្ស័យខឹង ហើយប្រើអំពើហិង្សា ដាក់កុមាររងគ្រោះតែម្តង។

ក្រោយកើតហេតុកុមារងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ភា១ ខាងក្រោយវត្តភ្នំ។ រីឯជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕


SHARE