ស្អាតហើយចិត្តល្អទៀត! តូតា ទោះបីជារវល់យ៉ាងណាក៏ឆ្លៀតធ្វើរឿងមួយដល់ក្មេងស្រីដ៏កម្សត់ម្នាក់ ធ្វើឲ្យក្មេងម្នាក់រំភើបស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)

295

តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា កំពុងតែឡើងកូដខ្លាំងទាំងការងារក្នុងវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនរបស់កញ្ញា ដោយសព្វថ្ងៃកញ្ញា គឺជាថៅកែហាងគ្រឿងសមុទ្រដ៏ធំដែលមានឈ្មោះល្បី និងមានសាខាមិនក្រោម៣ឡើយ ហើយវាបានធ្វើឲ្យជីវិតរបស់កញ្ញាកាន់តែមានភាពរវល់ស្ទើរតែរកពេលសម្រាកគ្មាន រីឯរឿងស្នេហាវិញក៏ដើរទៅរលូនទន្ទឹមគ្នាដែរ។

ទោះបីជារវល់យ៉ាងណា ថ្មីៗនេះ កញ្ញា ម៉ាក សែនសូនីតា បានធ្វើរឿងមួយ ដើម្បីជួយដល់កុមារីកម្សត់ម្នាក់ ដែលនៅក្មេងសោះ តែមានជំងឺខាចសាហាវ គឺជំងឺទឹកនោមប្រៃ បណ្តាលឲ្យហើមដៃជើង ខណៈពេលដែលប្អូនស្រីជាក្មេងកំព្រា និងមានជីវភាពខ្វះខាតទៀត ទើបធ្វើឲ្យកញ្ញា ម៉ាក សែនសូនីតា ខិតខំប្រមូលថវិការពីសប្បុរសជនទាំងឡាយ រហូតបានទឹកប្រាក់ ៣២៨០.៥០ដុល្លារ។

ជាក់ស្តែង មហាជនជាច្រើនក៏បានសរសើរនៅទឹកចិត្តរបស់ កញ្ញា ម៉ាក សែនសូនីតា ជាពិសេសកាន់តែរំភើបជំនួសក្មេងស្រីដែលរងគ្រោះដោយសារតែជំងឺ នាងបានលើកដៃយកទឹកប្រាក់នេះដោយស្នាមញញឹម ដើម្បីយកទៅព្យាបាលជំងឺមួយនេះ។

ក្នុងនោះ កញ្ញា ម៉ាក សែនសូនីតា បានបង្ហោះសារជូនដំណឹងថា:

ឥឡូវនេះនាងខ្ញុំបានយកថវិការបស់សប្បុរសជនចំនួន 3280.50$ (បីពាន់ពីររយប៉ែតសិបនឹងហាសិបសេន) មកជូនដល់ដៃកុមារកំព្រារដែលកំពុងមានជំងឺទឹកនោមប្រៃកំរិតធ្ងន់…..

សូមជូនពរអោយសប្បុរសជនទាំងអស់ទទួលបាននៅជ័យជំនះ សុខភាពបវរ សូមអោយកុសលដែលបានពីការផ្តល់ទាន នាំសប្បុរសជនទាំងអស់អោយជួបតែសេចក្តីសុខ……

Pol Vibo Sokpheng Chak Dana Imm Socheata Theam Na Roth Chhoem Sakada ដួង ម៉ានិច Lida Duch Pov Lida ញ៉ែម សុគន្ធ Savin Phillip Sastra Uddom SoPheak PHs ស្រី ទូច ស្រី ស្រីពេជ្រ Kim Yu-Hay ហេន ឌ្រី Lee Chanthy Maksen Sorye Kong Sina Reatrey ChumDieng Ah Be Angellas Pichkaknika Mak Ya Ya កញ្ញា តូច Phyrun Rannorak Mario Direction Seto ម៉ាក សុវណ្ណសិទ្ធិ ពិសេសអគុណដល់ Lizasun Ktl ដែលជួយជាជំនួយការបន្ទាប់ពីខ្ញុំ បងចាំជួយTagsអោយfriបងឯងបន្តទៀតផង……….៕




SHARE