ស្វី​ត​ណាស់​តើ ! ​មុន​ឆ្លង​ឆ្នាំ​ ​នាយ​ក្រិន​ ​ជូន​កាដូ​ភរិយា​ឡើង​ឡូយ​ ​!​ ​

376

​ថ្មី​ៗ​នេះ​តារា​កំប្លែង​មាឌតូច​ល្អិត​ ​នាយ​ក្រិន​ ​បាន​ ​Surprise កាដូ​ដល់​ភរិយា​សម្រាប់​ឱកាស​មុន​ឆ្លង​ឆ្នាំ​ ​ដែល​ធ្វើ​ឱ្យ​ភរិយា​រំភើបចិត្ត​ជា​ខ្លាំង​ ​។​ ​ចង់​ដឹង​ថា​កាដូ​ដែលតា​រា​កំប្លែង​មាឌតូច​ល្អិត​រូប​នេះ​ជូន​ភរិយា​ជា​អ្វី ? តោះ​ទៅតាម​ដាន​ទាំងអស់គ្នា​ ​។​ ​

​ភរិយា ​នាយ​ក្រិន​ ​បាន​បង្ហាញ​ចិញ្ចៀន​ស្រស់​ស្អាត​មួយ​វង់​ដោយ​អះអាង​ថា ជា​កាដូ​ដែល​ស្វាមី​របស់​នាង​​គឺ​ ​នាយ​ក្រិន​ ​បានជូន ​​តែ​យ៉ាងណា​នាង​មិនបាន​ប្រាប់​ថា ​នៅក្នុង​ឱកាស​អ្វី​នោះ​ទេ​ ​។​ ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ជា​រឿយ​ៗ​គេ​តែងឃើញ​តារា​កំប្លែង​រូប​នេះ​ជូន​កាដូ​ដល់​ភរិយា​ដែល​មាន​ដូចជា​ ​ស្បែកជើង​ ​និង ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ទៀតយ៉ាងផ្អែមល្ហែមផងដែរ ​​។​

​ក្នុង​នោះ​ក៏​មានការ​សរសើរ​ពី​សំ​នា​ក់់​អ្នកគាំទ្រ​ថា​ពិតជា​ផ្អែមល្ហែម​ណាស់​តើ​ ​នាយ​ក្រិន​ ​អ៊ីចឹង​ហើយ​បាន​ជា​ភរិយា​ស្រឡាញ់​បែបនេះ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ទោះ​មាន​រូបរាង​តូច​ខុសពី​មនុស្ស​ធម្មតា​ក៏​ពិតមែន​ ​តែ​ ​នាយ​ក្រិន​ ​មានសំណាង​មាន​ភរិយា​មាន​រូប​សម្រស់​ស្រស់​ស្អាត ​ហើយ​ថែមទាំង​មា​នកូនៗ​ដែល​មាន​​មុខមាត់​ស្អា​តៗ​ដល់ទៅ​បី​នាក់​ថែមទៀត​ផង​ ​៕​ ​

SHARE