ស្វីតទៀតហើយ! លើកនេះ អេដា ដឹកដៃគូស្នេហ៍ ទៅកម្សាន្តដល់ប្រទេសអូទ្រីសម្តងស្វីតទៀតហើយ! លើកនេះ អេដា ដឹកដៃគូស្នេហ៍ ទៅកម្សាន្តដល់ប្រទេសអូទ្រីសម្តង

213

អូទ្រីស៖ ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍រវាង តារាចម្រៀងស្រី កញ្ញា អេដា និងកម្លោះរូបសង្ហា លោក Allen កាន់តែមានភាពផ្អែមល្ហែមនឹងគ្នារឹតតែខ្លាំងឡើង ដោយជាញឹកញាប់គូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះ តែងតែបានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសតែពីរនាក់ ថែមទៀតផង។

ជាក់ស្ដែង ដោយយោងទៅតាមរយៈការបង្ហោះរូបភាព នៅក្នុងបណ្ដាញសង្គមជាច្រើនសន្លឹក នាកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ កញ្ញា អេដា បានបង្ហាញ ពីទិដ្ឋភាពដំណើរកម្សាន្តដ៏សប្បាយរីករាយជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន នៅលើទឹកដីប្រទេសអូទ្រីសផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺថា គ្រប់ពេលដែលគូស្នេហ៍មួយគូនេះ បានចំណាយពេលវេលានៅជាមួយគ្នា ពួកគេក៏តែងតែបានបញ្ចេញ នូវរូបភាព និងសកម្មភាពបែបស្វីតៗជាមួយគ្នា ដែលជាហេតុធ្វើឲ្យបណ្ដាហ្វេនៗមួយចំនួន លួចច្រណែនមិនតិចនោះទេ។

គួររម្លឹកផងដែរថា នេះមិនជាលើកទីមួយនោះទេ ដែលពួកគេតែងតែផ្ដល់ភាពផ្អែមល្ហែមឲ្យគ្នាបែបនេះ ព្រោះថាកន្លងមកឲ្យតែអ្នកទាំងពីរទំនេរពីការងាររៀងៗខ្លួនភ្លាម គឺពួកគេតែងមានដំណើរកម្សាន្តជាមួយគ្នាជានិច្ចផងដែរ៕

ចង់ដឹងថាស្វីតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖






SHARE