ស្រ្ដីម្នាក់ទះស្មាខ្ញុំពេលកំពុងស្ទះផ្លូវហើយ រួចលួងលោមទៅកន្លែងស្ងាត់ ចុងក្រោយស្រាប់តែ…

457

ខ្ញុំត្រូវបានគេបោកនៅម្ដុំផ្សារដេប៉ូ ដោយគេបង្វៀងដានខ្ញុំ។ ដោយមុនដំបូងខ្ញុំបានចេញពីរៀន ពីសាលារៀន ប៊ែលធី ដេអិន ខ្ញុំក៏បន្តទៅរៀនគួរនៅសាលាជិតសន្ធរម៉ុក បន្ទាប់ចេញពីរៀនគួរខ្ញុំបានជិះទៅម្ដុំបាក់ទូកចូលទិញអីវ៉ាន់ នៅបណ្ណគារបាក់ទូក បន្ទាប់មកខ្ញុំជិះតាមផ្លូវខាងត្បូងបាក់ទូកទៅត្រង់ជិតដល់ផ្លូវកាត់មានមនុស្សស្រីម្នាក់បានមក

វាយស្មាខ្ញុំខណៈពេលផ្លូវស្ទះ ហេីយគាត់សួរខ្ញុំថាអូនឯងស្គាល់ Amazon ដេអិនអត់? ខ្ញុំក៏ប្រាប់ថាអុីជិះតាមផ្លូវកម្ពុជាក្រោម ត្រង់រហូតទៅ គាត់បានឈប់ម៉ូតូសួរនាំខ្ញុំរហូតខ្ញុំដេីម្បីឪ្យខ្ញុំជូនទៅប៉ុន្តែខ្ញុំមិនព្រមពីព្រោះគាត់ថាក្មួយគាត់គេចសាលា មិនយូរប៉ុន្មានខ្ញុំក៏សម្រេចចិត្តជូនទៅប្រហែលជាត្រូវថ្នាំគេខ្លាំងហេីយ ខ្ញុំជិះទៅតាមគេទាំងមិនដឹងខ្លួនវាក៏នាំឈប់តាមផ្លូវដែលស្ងាត់និង

និយាយសួរនាំខ្ញុំសូម្បីតែឈ្មោះ ម៉ាក់ ប៉ាខ្ញុំ ហេីយអ្វីដែលខ្ញុំបាត់គឺ ខ្សែរកនិងបន្តោង ចញ្ចៀនពីរវង់ និង iPhone 7plus ខ្ញុំបានដឹងខ្លួនថាត្រូវគេបោកនៅពេលខ្ញុំជិះដល់ផ្ទះ ហេីយបានរេីកាបូបគឺបាត់អ្វីទាំងអស់។នេះគ្រាន់តែគេការនិយាយកាត់កាត់ទេ បេីខ្ញុំមានពេលខ្ញុំនឹងបកស្រាយឪ្យលម្អិត៕ ម្នាក់ស្រីនោះជិះមូតូ Zoomer-X 017 ពណ៏ទឹកក្រូច ផ្លូវដែលគេយកខ្ញុំទៅនឹងគឺផ្លូវលេខ ១៥០ ម្ដុំផ្សារដេប៉ូ។ សូមអ្នកទាំងអស់គ្នាបង្កេីនភាពប្រុងប្រយ័ត្នឱ្យបានខ្ពស់​៕



SHARE