ស្រក់ទឹកភ្នែក ! ក្មេងប្រុសដ៏ឲ្យអាណិត ដែលត្រូវឆ្កែឆ្កួតខាំ ប្រកាច់ប្រកិន ពិបាករស់ជាងស្លាប់ ពេលនេះគាត់បានស្លាប់ ទាំងអាល័យជាមួយនឹង…(មានវីដេអូ)

331

កាលពីថ្មីៗនេះ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង និងអាណិតអាសូរចំពោះក្មេងប្រុសម្នាក់ ដែលត្រូវឆ្កែឆ្កួតខាំ កាលពី៣ខែមុន តែប៉ុន្មានថ្ងៃនេះស្រាប់តែជម្ងឺរើឡើង ធ្វើឲ្យក្មេងប្រុសនេះ យំផង ប្រកាច់ផង ចង់ក្អួតចង្អោល លើសពីចង់តែផុតដង្ហើមម្តងៗ ។

មិនយូរប៉ុន្មានដោយសារតែទ្រាំ នូវការឈឺចាប់មិនបាន ចំនែកឪពុកម្តាយ បានត្រឹមតែឈរមើលកូនឈឺចាប់ក្នុងគ្រាចុងក្រាយ គាត់បានស្លាប់ហើយ ស្លាប់ទាំងអាល័យ ក្នុងនោះដែរក៏មានសារពីសាច់ញាតិផងដែរ ដែលគាត់និយាយថា “ម្ដាយប្រាប់ថានិយាយមិនចេញទេ ឱ្យនិយាយជាឳវាទៅ សុំទោសផងអូន 😔 កាពិតគាត់បានយកកូនគាត់ទៅពេទ្យហេីយៗ គ្លីនិកប្រាប់ថាចាក់តែមួយដងបាត់ហេីយ 😔 ប្អូនមកដល់ផ្ទះវិញមួយខែជាងទេីបប្រកាច់បែបបនេះ 🙏”។

សូមបងប្អូនប្រយ័ត្នចំពោះរឿងឆ្កែ🐕ខាំកូនបេីវាខាំហេីយត្រូវ ប្រញាប់យកទៅចាក់វ៉ាសាំងការពារជំងឺឆ្កែឆ្កួតកុំអោយដូចប្អូនដែលនៅជិតផ្ទះញុុមអាណិត😢មិនដឹងថាគ្នាពិបាកយ៉ាងទេមិនដឹងថាកម្មអី​ ជួយស៊ែចែកគ្នាផងអោយប្រុងប្រយត្ន័។
អាណិតតែឪពុកម្ដាយទេយំចង់ឆ្កួតមនុស្ស។

គួរបញ្ជាក់ផងដែរថា ជំងឺឆ្កែឆ្កួត ជាជំងឺដែលសាហាវអាចសំលាប់ជីវិតមនុស្សបាន។ មនុស្សមួយចំនួនធំតែងតែច្រឡំថា ជំងឺឆ្កែឆ្កួតគឺ មនុស្សដែលត្រូវឆ្កែឆ្កួតខាំនិងក្លាយទៅជាមនុស្សឆ្គួត មានបញ្ហាសតិអារម្មណ៍។












SHARE