ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចេញសេក្ដីប្រកាសហើយ…! ឪលោកមេប៉ុស្តិ៍ និងមន្រ្ដីមួយចំនួន ដែលអាងខ្លង ប្រយ័ត្នអស់បុណ្យស័ក្តិ

14

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារខ្លីថា “ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាល នៃកន្លែងកើតហេតុ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់។ បើក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រើពាក្យសម្តីមិនសមរម្យ លោកអ្នកអាចចូលខមមិនក្នុងផេកនេះបាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ សូមអរគុណ”។

ក្រោយពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសបែបនេះ ធ្វើឲ្យមហាជនជាច្រើន មានភាពរីករាយក្នុងចិត្ត និងគាំទ្រយ៉ាងខ្លាំង ព្រោះកន្លងមកប្រជាពលរដ្ឋរងគ្រោះ ដែលជួបបញ្ហានេះ តែងត្អូញត្អែរជារឿយ រហូតមានពេលខ្លះមានការខឹងសម្បា និងអស់ជំនឿលើសមត្ថកិច្ចទៀតផង ៕

SHARE