ស្ទើរស្រក់ទឹកភ្នែកមិនដឹងខ្លួន!!! កូនស្រីស្រែកយំស្ទើគាំង ក្រោយពីបានឃើញឪពុករបស់ខ្លួនស្លាប់បាត់បង់ជីវិត ដោយសារតែ….

97

គ្រោះថ្នាក់ចរាចរណ៏ដ៏សែនរន្ធត់មួយ បានកើតឡើងកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅខណៈវេលាម៉ោងប្រមាណ ១១និង១០នាទីយប់ ស្ថិតនៅនៅត្រង់ចំណុចខាងមុខហាងលក់រថយន្ត BMW ខាងលិចគល់ស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលធ្វើឲ្យបុរសម្នាក់បានបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនឹងថ្នល់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯម៉ូតូវិញខ្ទាតប្រមាណជាង២០ម៉ែត្រ ហើយរថយន្ដជនបង្កវិញ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ទាក់ទងចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា៖”ជនរងគ្រោះដែលស្លាប់បាត់បង់ ជីវិតខាងលើ មានឈ្មោះ អឿង សំអុល (ហៅប៉ាវ) ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសង្ហារិម ស្នាក់ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រៃចំការ ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង”។

ដោយឡែកបើយោងតាមរយៈសាក្សី ដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងពីហេតុការណ៏នេះថា៖”នៅមុនពេលកើតហេតុ ខណៈដែលមេឃកំពុងតែធ្លាក់ភ្លៀង គេឃើញជនរងគ្រោះខាងលើ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត (Honda Beat) ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង 1M-4041 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅមកពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះដែរក៏មានរថយន្តមិនចាំស្លាកលេខមួយគ្រឿង បើកមកពីក្រោយយ៉ាងលឿនដូចហោះ។លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏បានព្យាយាមបើកវ៉ាជែងខាងស្តាំដោយខ្វះការប្រុងប្រយ័ត្ន

រួចក៏ជ្រុលចង្កូតទៅកៀរម៉ូតូជន រងគ្រោះ បណ្តាលឲ្យម៉ូតូរេចង្កូតទៅបុករបាំងថ្មពេញទំហឹង ចំណែកជនរងគ្រោះបានខ្ទាតបោកនិងបង្គោលភ្លើង ហើយធ្លាក់បោកក្បាលនិងថ្នល់ទៀត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូខ្ទាតប្រមាណជាង២០ម៉ែត្រ ដោយឡែករថយន្តបង្កក៏បន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល”។

SHARE