ស្ទើរស្រក់ទឹកភ្នែក…ក្មេងប្រុសអាយុប្រហែលជា១០ឆ្នាំ ខំប្រឹងអូសរទេះ ឡើងស្ពាន ព្រោះតែបារម្ភឪពុកកំពុងតែដេកឈឺក្នុងរទេះ…(មានវិដេអូ)

68


កាលពីម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស Phalla Phorn បានបង្ហោះសារ យ៉ាងវែង ដោយសារតែជីវិតរបស់ប្អូនប្រុសម្នាក់ ពិតជាកំសត់ខ្លាំងណាស់។


ក្មេងប្រុសវ័យប្រហែលជា១០ឆ្នាំ តែប៉ុនណោះ ខំប្រឹងអូស រទេះឡើងលើស្ពាន ដោយនៅក្នុងរទេះនោះ មានឪពុកម្នាក់ កំពុងតែឈឺហើយសម្រាកនៅក្នុងរទេះយ៉ាងកំសត់ វេទនា។


នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស Phalla Phorn បានរៀបរាប់យ៉ាងកំសត់ថា​៖

“😰ឪពុកដេកឈឺក្នុងរទេះ កូនតូចខំអូសឪពុក😓

ព្រះអើយ ខ្ញុំស្ទើតែមិនជឿនឹងភ្នែករបស់ខ្ញុំទៅហើយ ក្រោយពីខ្ញុំបានឃើញក្មេងប្រុសម្នាក់ខំអូសរទេះឡើងចំនោតស្ពានជ្រោយចង្វារ ដោយខំប្រឹងទាញយ៉ាងលំបាកបំផុតនូវរទេះមួយនោះ តែមិនឃើញទៅមុខសោះ ។

តាមការពិតខ្ញុំបានជិះហួសស្ទើតែ១គីឡូដីទៅហើយ តែដោយមិនអស់ចិត្ត ខ្ញុំក៏បានជិះត្រលប់មកក្រោយវិញ ដោយចតរថយន្តក្រោមជើងស្ពាន (ព្រោះនៅលើស្ពានយើងមិនអាចចតរថយន្តបានទេ) នឹងព្យាយាមរត់ឡើងស្ពានទៅជួយរុញប្អូនប្រុស តែនៅពេលដែលខ្ញុំបានទៅដល់ ហើយបានឃើញអ្វីដែលនៅក្នុងរទេះនោះ ស្ទើរតែធ្វើអោយខ្ញុំធ្លាក់ថ្លើមទៅហើយ ព្រោះប្អូនប្រុសកំពុងតែអូសរទេះដឹកឪពុករបស់ខ្លួនឆ្លងទៅត្រើយម្ខាងទៀត ។

ព្រះអើយ ខ្ញុំបានសួរនាំប្អូន ប្អូនបានប្រាប់ថា ឪពុកឈឺងើបមិនរួចនោះទេ ។ យ៉ាងណាមិញ ដោយប្អូនមិនសូវចេះនិយាយច្រើន ខ្ញុំមានតែប្រឹងជួយរុញប្អូនពីក្រោយ និងទប់រហូតឆ្លងស្ពានផុត (ហើយបងប្អូនបានដឹងហើយ ថាស្ពានជ្រោយចង្វារមានចំងាយឆ្ងាយប៉ុន្មាន សូម្បីតែខ្ញុំក៏ដង្ហក់ដែរ ចុះទំរាំប្អូនប្រុសទៀត?)

គិតហើយ គិតទៀត ខ្ញុំគិតថា ការដែលសម្រេចចិត្តបកក្រោយមកជួយរុញរទេះប្អូនប្រុសវិញនេះ គឺធ្វើអោយខ្ញុំមានអារម្មណ៍ថា មានអ្នកទីទាល់ក្រ លំបាកលំបិនជាច្រើននាក់ទៀត ដែលកំពុងតែត្រូវការជំនួយពីយើង តែយើងតែងតែជិះហួសទៅហួសមក ដោយមិនសូវចាប់អារម្មណ៍ទាល់តែសោះ ។ តំលៃជីវិត៖ អ្នកខ្លះក៏ស្រែកអោយយើងជួយ តែអ្នកខ្លះទៀត មិនបានស្រែកនោះទេ គឺបានខាំមាត់ សង្កត់ចិត្ត ដោយខ្មាស់អៀននឹងសង្គមមួយនេះ ។ តើជីវិតក្មេងប្រុសម្នាក់នេះ បានឆ្លងកាត់រឿងលំបាកៗច្រើនប៉ុន្មានហើយ ហើយតើគេនឹងត្រូវជួបប្រទះរឿងអ្វីទៀត? ពូមានតែជូនថវិការដល់ក្មួយមួយចំនួនតែប៉ុណ្ណោះ ហើយពូសង្ឃឹមថានឹងមានមនុស្សល្អៗជាច្រើនដ៏ទៃទៀត ក្រោយពីបានឃើញប្អូនហើយ នឹងមានដួងចិត្តចង់ជួយប្អូនដែរ ។




SHARE