ស្ទើរតែមិនជឿទេថា សុវត្ថិ មុនីវណ្ណ ច្រៀងជាភាសាថៃពិរោះដល់ម្លឹង..(មានវីឌីអូ)

1838

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលកំពុងតែឆាកយកបេះដូងអ្នកគាំទ្រ និង ប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ គឺ លោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់ កំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក ព្រាប សុវត្ថិ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ។ជាកស្ដែង

កាលពីថ្មីៗនេះ បើតាមការបង្ហោះរបស់ លោក សុវត្ថិ មុនីវណ្ណ នៅលើគណនីហ្វេសប៊ុករបស់ ខ្លួន មានការភ្ញាក់ផ្អើលពីបណ្ដាអ្នកគាំទ្រ ខ្លាំងមែនទែន ក្នុងបកស្រាយចម្រៀងលើកនេះ ។ ក្នុងនោះផងដែរ អ្វីដែលពិសេស ជាងនេះទៅទៀតនោះគឺ តារាចម្រៀងដ៏មានប្រជាប្រិយភាព សុវត្ថិ មុនីវណ្ណ បានបកស្រាយចម្រៀងជាភាសា ថៃ ដែលជាហេតុធ្វើឲ្យទស្សនិកជន ជាច្រើននឹកស្មានមិនដល់ ថាលោកច្រៀងពីរោះបែបនេះ។គួររម្លឹកផងដែរថា នាពេលកន្លងមក តារាចម្រៀងរូបនេះ តែងតែធ្វើការបកស្រាយចម្រៀង ជាភាសា អង់គ្លេស និងភាសាខ្មែរ តែប៉ុណ្ណោះ មិនដែលឃើញ​បកបទ​ចម្រៀង ជាភាសា ថៃ នោះទេ៕តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

SHARE