ស្តាយណាស់! យុវតីដ៏ស្រស់ស្អាតម្នាក់ សម្រេចចិត្តចង.ក នៅក្នុងបុរីប៊ុន ហួរ ដោយបន្សល់ទុកសារមួយ ថា….

363

ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៤០នាទីព្រលប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ យុវតីសិស្សសាលាម្នាក់បានចងកសម្លាប់ខ្លួន ស្ថិតនៅផ្ទះ25E ក្នុងបុរីប៊ុន ហួរ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នារីគិតខ្លីនេះ ឈ្មោះ ដេត ពេជ្រចន្ទលីហ្សា អាយុ១៧ឆ្នាំ មុខរបរ រៀនថ្នាក់ទី១២ សាលាសុវណ្ណភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ជាក់ស្តែងបើយោងតាមការបំភ្លឺពីជីដូន ឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុបានឲ្យដឹងថា ចៅស្រីរបស់គាត់ប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ រវល់តែទៅកម្សាន្តនៅប្រទេសសាំងហ្គាពួរ ជិតមួយសប្តាហ៍ទៅហើយ នៅតែ២នាក់

ជីដូន ហើយមុនកើតហេតុ ឃើញជិតលើកចុងក្រោយនោះ នៅវេលាម៉ោង៣រសៀលថ្ងៃនេះ បន្ទាប់ពីឡើងទៅបន្ទប់ជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះរហូតដល់ម៉ោង៦យប់ទៅហើយ បាត់ចៅមិនឃើញចុះមករកបាយទឹក ទើបឡើងទៅតាមហៅ រុញតែទ្វារបន្ទប់ ពុទ្ធោ ! ចៅស្រីចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅ

ហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ប្រាប់ទាំងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែលថាយុវតីរងគ្រោះ បានកើតជម្ងឺផ្លូវចិត្តនេះ រហូតបានទៅមន្ទីរពេទ្យពិនិត្យព្យាបាល ដោយកាលពីប៉ុន្មានខែមុននេះ យុ​វតីរូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរៀបរាប់ពីអាការៈជម្ងឺផ្លូវចិត្តរបស់ខ្លួន។ ហើយយុវតីរងគ្រោះក៏បានបន្សល់ទុកនូវStatus ក្នុងហ្វេសប៊ុកចុងក្រោយមួយថា “I’m tired of being me:)”៕




SHARE