ស្ងាត់​ៗ​ស្រី​ស្អាត​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​ត្រលប់​មក​ស្រុកខ្មែរ​ទាំង​ព​ពោះ​ ​!​ ​

632

ថ្មី​ៗ​នេះ​មានការ​ចាប់អារម្មណ៍​ដោយ​ឃើញ​ស្រី​ស្អាត​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​លេចមុខ​នៅក្នុង​ស្រុកខ្មែរ​ដោយ​បាន​ចូលរួម​នៅក្នុង​ពិធី​មង្គលការ​មួយ​ ប៉ុន្តែ​​ការ​ត្រលប់​មក​ស្រុកខ្មែរ​របស់​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​គឺ​កំពុង​ព​ពោះ​ថែមទៀត​ ​។​ យ៉ាងណាគេមិន​ច្បាស់​ថា​នាង​ព​ពោះ​ប៉ុន្មាន​ខែ​ហើយ​ជា​កូនប្រុស​ ​ឬ​ កូនស្រី​នោះ​ទេ​ ​។​

​ក្រោយពី​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​អាមេរិក​មួយ​រយៈ​មក​ពេលនេះ​ស្រី​ស្អាត​ ​រ៉ូ​ ​ចាន់​ ​ដារ៉ា​ ​បាន​មកលេង​ស្រុកខ្មែរ ​តែ​យ៉ាងណា​នាង​បាន​មក​ជាមួយ​ស្វាមី​ ​។​ ​មានការ​និយាយ​ថា​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​មកលេង​ស្រុកខ្មែរ ​និង​ ចូលរួម​ក្នុង​មង្គលការ​របស់​មិត្តភក្តិ​ ​។​ ​បើ​តាម​រូបថត​គេ​សង្កេត​​ឃើញថា​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​ និង​ មាន​រូបរាង​បែក​សាច់​ជាង​មុន​តាម​បែប​អ្នកមាន​ផ្ទៃពោះ ​។​ មាន​កា​រប​បន្ថែម​ថា​តាំងពី​មានផ្ទៃពោះ​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​ទទួល​បាន​ការស្រ​ឡាញ់​ថ្នាក់ថ្នម​ពីសំណាក់​ស្វាមី​ទ្វេរ​ដង​ ​។​ ​តាមបំណង​នាង​ស្រឡាញ់​ និង ​ចង់បាន​កូនស្រី​ ​។​ ​គេ​មិនទាន់​ដឹង​ថា​ ​រ៉ូ​ ​ចាន់​ដារ៉ា​ ​និង​ស្វាមី​ ​ស្នាក់នៅ​ស្រុកខ្មែរ​រយៈពេល​ប៉ុន្មាន​នោះ​ទេ ​។

​រ៉ូ​ ​ចាន់​ដារ៉ា​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​សិល្បៈ​ដែល​មានសំណាង​គ្រាន់តែ​រៀបការ​មិន​បា​នប៉ុន្មា​​ន​ផង​ក៏​មានឱកាស​បាន​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ឯស​ហរ​ដ្ឋ​អាមេរិក​ក្នុង​ជីវភាព​យ៉ាង​ហ៊ឺហា​ និង​ ឡូយឆាយ​ ​៕​ ​






SHARE