ស្ងាត់ៗ ! ពេជ្រ សោភា រំភើបចិត្តខ្លាំងមិនធ្លាប់មាន ក្រោយទទួលបានកាដូដ៏អាថ៌កំបាំងមួយ !

127

អ្នកនាង ពេជ្រ សោភា ត្រូវបាន​មហាជន​ចាត់ទុកជា​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​មួយរូប ដែលមាន​ស្នាដៃ​យ៉ាងច្រើន​ជាមួយ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង សម្បូរ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ដោយ​បទ​ចម្រៀង​របស់​អ្នកនាង​ជាច្រើន​ត្រូវ​បានទទួល​ការគាំទ្រ​ខ្ពស់ ។​

​​យ៉ាងណាមិញ​ក្រៅ​ពីបទ​ចម្រៀង​ថ្មីៗ​ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់ ថ្មីៗ​នេះ​កំពូលតារាចម្រៀង ពេជ្រ សោភា ស្រាប់តែ​បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ទៅលើ​សកម្មភាព​មួយ ពោលគឺ​បន្ទាប់ពី​គេ​បានឃើញ​តារាចម្រៀង​ស្រី​រូបនេះ​បានទទួល​ការដូ​ជាច្រើន ដោយ​ក្នុងនោះ​មាន​ទាំង​បាច់ផ្កា និង វត្ថុ​អនុស្សាវរីយ៍​មួយចំនួនទៀត ដែល​មិនដឹងថា​ជា​ឱកាស​អ្វី​ឡើយ​ទើប​តារា​ស្រី​រូបនេះ​ទទួលបាន​កាដូ​ច្រើន​បែបនេះ​? ហើយ​ក្នុងនោះដែរ​អ្វីដែល​ពិសេស និង ធ្វើ​ឱ្យគេ​កាន់តែ​ចាប់អារម្មណ៍​គឺមាន​ប្រអប់​កាដូ​ដ៏​អាថ៌កំបាំង​ពណ៌ខ្មៅ​លាយ​ទឹក​មាស​​មួយ​ដែល​​កំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបាន ហើយ​តាមរយៈ​ប្រអប់​ការដូ​នោះបាន​ធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ចង់ដឹង និង ឃើញ​យ៉ាងខ្លាំង ។​

​ជាមួយ​ប្រអប់​កាដូ​ដ៏​អាថ៌កំបាំង និង ពិសេស​នោះ គេ​ឃើញ​​កំពូលតារាចម្រៀង ពេជ្រ សោភា បានបង្ហាញ​អារម្មណ៍​រំភើបចិត្ត និង សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈ​កាន់​វា​នៅក្នុង​ដៃ ហើយដោយ​សំខាន់​របស់​ក្នុង​កាដូ​នោះ​ហាក់ដូច​ជាមាន​ក្លិនក្រអូប​ម្យ៉ាង ប៉ុន្តែ​យ៉ាងណា​ប្រអប់​កាដូ​ដ៏​ពិសេស​នោះ​មិនត្រូវ​បាន​តារា​ស្រី​ខាងលើ​បើក​មើល​ភ្លាមៗ​ទេ ដែល​ធ្វើឱ្យ​មហាជន​អន្ទះសា​ចង់ដឹង​ប្រាកដថា ក្នុង​ប្រអប់​កាដូ​ដែល​កំពូល​តារាចម្រៀង ពេជ្រ សោភា ទទួលបាន​នោះ​ជា​អ្វី ? និង អ្នកណា​ជា​អ្នក​កាដូ​ដល់​នាង ?

SHARE