ស៊ូឡើងប្អូនប្រុស…ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ជាកម្មករឡឥដ្ឋ មានក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀន នាថ្ងៃអនាគត

399

កាលពីប៉ុន្មានម៉ោងមិននេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា “ទោះបីជាប្អូនប្រុសមានអាយុ ១៣ ឆ្នាំនិងជាកម្មកររោងចក្រឥដ្ឋក៏ដោយ ក៏ប្អូនមានក្តីសុបិន្តនឹងសង្ឃឹមថានឹងក្លាយជាគ្រូបង្រៀននៅពេលអនាគត។

កាលពីមុនគាត់ធ្លាប់ធ្វើការងារ ១២ ម៉ោងក្នុងមួយថ្ងៃប៉ុន្តែឥឡូវនេះដោយសារតែមានគេជួយឧបត្ថម្ភដល់ប្អូន ទើបប្អូនមានឱកាសបានទៅសាលារៀនសូត្រវិញ ប្អូនគឺជាមនុស្សចូលចិត្តការសិក្សាណាស់។

ភ្ជាប់ជាមួយរូបភាពប្អូនប្រុសរូបនោះ ធ្វើឲ្យមហាជនសម្ដែងសេចក្ដីអាណិតអាសូរជាខ្លាំង ក្រីក្រគ្មានលទ្ធភាពសិក្សា សុខចិត្តធ្វើការកម្មករ ដើម្បីទទួលបានថវិកាមកចិញ្ចឹមជីវិត និងឆ្លៀតសិក្សា ទន្ទឹមនឹងអាណិតក៏មានមតិមហាជនកោតសរសើរពីការខំប្រឹងប្រែងរបស់ប្អូនប្រុសផងដែរ។












SHARE