សំ ប៉ូលីដា ផ្ទុះកំហឹងខ្លាំង ប្រកាសសុំយុត្តិធម៌ ក្រោយស្វាមីសក្ដិ ៤ ហ៊ានទៅភ្ជាប់ពាក្យជាមួយស្រីក្មេងថ្មី

646

ចំណងស្នេហ៍របស់ អតីតតារាជើងចាស់ អ្នកនាង សំ ប៉ូលីដា បន្សល់នូវកូនៗ ២រូប ចេះតែមានភាពរកាំរកូសមិនឈប់ បើទោះបីជាមួយរយៈចុងក្រោយនេះហាក់ដូចជាស្ងប់ស្ងាត់ទៅហើយក្ដី។ ស្រាប់តែមុននេះបន្តិច បានផ្ទុះការចែករំលែកឲ្យដឹងពីរូបអ្នកនាងផ្ទាល់តែម្ដង រឿងស្វាមីដែលកំពុងភ្ជាប់ពាក្យជាមួយស្រីក្មេងថ្មី ដោយបើកចំហរ មិនមានក្រែងចិត្តអ្នកនាងជាភរិយាសូម្បីតែបន្តិច។

ជាក់ស្ដែង យោងតាមវិដេអូសម្ភាសន៍របស់អ្នកនាង និងសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា ស្វាមីរបស់អ្នកនាង សំ ប៉ូលីដា ជាមន្ត្រីសក្ដិ៤ ក្នុងជួរកងរាជអាវុធហត្ថ តែងតែលួចមានស្រី និងបង្ករជម្លោះជាមួយនាងជាញឹកញាប់ ជាពិសេសគឺប្រើប្រាស់ពាក្យគម្រោះគម្រើយដាក់រូបនាងមិនស្រាកស្រាន្ត។ អ្វីដែលកាន់តែហួសចិត្ត និងធ្វើឲ្យអ្នកនាងឈឺចាប់ខ្លាំង គឺស្វាមីរបស់ខ្លួន បែរជាទៅភ្ជាប់ពាក្យជាមួយនឹងស្រីថ្មី ដែលជាក្មួយស្រីអ្នកធំមួយរូប រំលងរូបនាងដែលជាភរិយាស្របច្បាប់ទៅវិញ។ ក្នុងនោះ អ្នកនាង​សំ ប៉ូលីដា បានធ្វើការអំពាវនាវដល់សម្ដេងកត្តិព្រឹទ្ធបណ្ឌិតឲ្យជួយធ្វើសាក្សី រកយុត្តិធម៌ឲ្យខ្លួន ដោយរូបនាងពុំចង់បានអ្វីឡើយ គ្រាន់តែចង់បានទ្រព្យសម្បតិ្ត និងកេរ្តិ៍ឪពុកខ្លួនចែកឲ្យមកវិញ ដើម្បីយកមកចិញ្ចឹមកូនទាំង ២ ប៉ុណ្ណោះ។ ជុំវិញករណីនេះ បើទោះជាពុំទាន់មានការបកស្រាយពីសំណាក់ស្វាមីក្ដី ប៉ុន្តែមហាជនបានសម្ដែងក្ដីស្លុតចិត្ត និងអាណិតដល់តារារូបនេះជាពន់ពេក៕








SHARE