សំនួរចាក់ដោត! តេីមូលហេតុ​អ្វី​ទៅ?​ ទេីបលោក​ ព្រាប​ សុវត្ថិ​ មិន​ជួយ​ដល់លោក​ លោក​ ឆៃដា ពិសិដ្ឋ​ (ក្មួយ​ប្រុសលោក​)​ ឲ្យ​ចូល​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​… តារាខ្មែរ

216

ដូច​ដែរ​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ដែល​កាលពីមួយ​រយៈពេល​កន្លង​ទៅនេះ​ កំពូល​តារា​ចម្រៀង​ លោក​ ព្រាប​ សុវត្ថិ​ បានដឹកដៃកូនប្រុសទាំង​ ៣រូប​ដ៏ស្រស់​សង្ហារ​របស់​ខ្លួន​ ចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស បានដោយជោគជ័យ​ ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀងដូច​ទៅនឹង​តារា​ចម្រៀង​ដទៃ​ទៀត​នោះទេ។

ក្រោយ​ពី​មានការ​ជ្រោមជ្រែង​ពី​ឪពុក​រួចមក​ គេសង្កេត​ឃើញថា​ តារា​ចម្រៀងទាំង​ ៣ដួងរូបនេះ​ គឺ​ សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ មានសន្ទុះគាំទ្រពី​មហាជនជាច្រេីន​ ដោយ​មាន​ឱកាស​ចេញ​សម្ដែង​លេីឆាក​តន្ត្រី​ធំ​ៗ​ ហើយ​កាន់​តែ​ពិសេស​នោះ​ គឺ​បានចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញាប់ទៀតផង​ ។

ដោយ​ឡែក​ បេីយេីងក្រឡេកមកមេីលពី​លោក​ ឆៃដា ពិសិដ្ឋ​ ដែលជា​ក្មួយប្រុសរបស់លោក​ ព្រាប​ សុវត្ថិ​ និង​ត្រូវជាកូនរបស់បងស្រីភរិយារបស់កំពូលតារា​ចម្រៀង​រូប​នេះ​វិញ​ គឺ​ហាក់​បីជាមិនមានការ​អន្តរាគមន៍​ជួយនោះទេ​ បេីទោះបីជា​លោក​ ឆៃដា ពិសិដ្ឋ​ មាន​សមត្ថភាព​អាច​ច្រៀង​ និពន្ធ​បទភ្លេង​ និង​អាច​ផលិត​បទ​ភ្លេង​ថ្មី​ ក៏ដោយ​នោះ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ទស្សនិកជន​នោះ​ លោក​ ឆៃដា​ ពិសិដ្ឋ​ បែរជា​ក្លាយ​ទៅ​ជា​សមាជិកក្នុងក្រុមចម្រៀងរបស់អតីតតារាចម្រៀងហង្សមាស ងួន ចាន់ដេវីត ក្នុងក្រុម Dit Way ទៅវិញ​។ ក្នុង​នោះដែរ​ ក៏មាន​មតិ​មួយ​ចំនួន​បានមានការ​លេីកឡេីង​ថា​ ក៏​ព្រោះ​តែ​លោក​ ព្រាប​ សុវត្ថិ​ មិនចង់អោយមានពាក្យ​ និងការ​រិះគន់​ថា​ ការនាំយក​ទាំង​កូន​ និងទាំងក្មួយចូលក្នុង​ផលិត​កម្ម​ដ៏ធំមួយនេះ​ព្រមគ្នា​នោះ​ ដែលមើលទៅដូចជាបក្ខពួក​យ៉ាង​ចឹង ។

SHARE