សំណាងណាស់!!! ទីបំផុត ធុច សាលិក បានមកទទួលដីមួយហិចតា ពីជីតាធម៌របស់ខ្លួន ដែលមានដើមល្មើរ ដាំរួចជាស្រេច (មានវីដេអូ)

244

សំណាងណាស់!!! ទីបំផុត ធុច សាលិក បានមកទទួលដីមួយហិចតា ពីជីតាធម៌របស់ខ្លួន ដែលមានដើមល្មើរ ដាំរួចជាស្រេច (មានវីដេអូ)នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ មហាជនជាច្រើនសម្តែងអារម្មណ៍រំភើបជំនួស ធុច សាលិក ជាខ្លាំង ក្រោយពីទទួលបានដំណឹងថា នៅថ្ងៃនេះ សាលិក បានមកទទួលដីមួយហិចតា ដែលមានដំណាំស្រាប់ ពីជីតាធម៌របស់ខ្លួន ដែលធ្លាប់បានសន្យាកាលពីពេលកន្លងទៅ។

ក្នុងនោះ លោក K01 ក៏បានបញ្ជាក់បន្ថែមទៀតថា៖“ពិតជាមហាសំណាងណាស់ ហើយK01រំភើប ជំនួស ក្មួយប្រុស សាលិក និងក្រុមគ្រួសារ។ តាមកាសន្យារបស់បងប្រុស ឃិត ឈឿន ថានឹង ផ្តល់ដីមួយហិចតា និងមានដើមល្មើរ រួចជាស្រេច ជូនសាលិក និងគ្រួសារ ផងដែរ នោះ ពេលនេះ សាលិក បានមកទទួលហើយ។”។គួររំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ធុច សាលិក បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ ដើម្បីមកលេង និងជួបជុំគ្រួសារ ព្រោះសាលិកមានពេល វិស្សមកាល (វ៉ាកង) រយៈពេលដល់ទៅ២ខែឯណោះ។

ក្នុងនោះផងដែរ សាលិក បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងស្ទើរស្រក់ទឹកភ្នែក ពេលមកដល់ប្រទេសកម្ពុជាភ្លាម ព្រោះតែក្តីនឹករលឹកក្រុមគ្រួសារ។សាលិក កំពុងទទួលបានប្រជាប្រិយភាពល្បីមកទល់សព្វថ្ងៃនេះ គឺដោយសារតែស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

SHARE