សួរច្រើនពេកថា ថ្ងៃការសង្សារចាស់ទៅចូលរួមអត់? ស្រាប់តែ Ploy ឆ្លើយទៅវិញបែបនេះ

181

ថៃ៖ តារាសម្តែងស្រីស៊ិចស៊ីPloy Chermarn ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ តារាសម្តែងប្រុសរូបសង្ហាលោកDome Pakornlam។ ប៉ុន្តែក្រោយទាក់ទងគ្នាមិនបានប៉ុន្មានផង ពួកគេទាំងពីរក៏សម្រេចចិត្តចែកផ្លួវគ្នា ដោយមានបញ្ហាមិនចុះសម្រុងមួយចំនួន។

ទោះបីជាពេលវេលាល្អៗដែលមានរួមគ្នាសល់ត្រឹមតែជាអតីតក៏ពិតមែន ប៉ុន្តែPloy និងDome នៅតែរាប់អានគ្នាជាមិត្តភក្តិយ៉ាងជិតស្និទ្ធ និងតែងតែផ្តល់ប្រឹក្សាឲ្យគ្នាទៅវិញទៅមក។ម្យ៉ាងវិញទៀតក្រោយពីចែកផ្លូវគ្នាពួកគេទាំងពីរក៏ចាប់ផ្តើមស្នេហាថ្មីរៀងៗខ្លួន។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែសីហាខាងមុខនេះត្រូវជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក Dome និងអនាគតភរិយាគឺតារាស្រីMetal Sukkhao។ ទាក់ទងនឹងរឿងអ្នកគាំទ្រនាំគ្នាសង្ស័យថា នៅថ្ងៃនោះតើPloy នឹងទៅចូលរួមដែរឬទេ បើកូនកម្លោះធ្លាប់ជាអតីតមិត្តប្រុសរបស់ខ្លួនបែបនេះ។

ដោយឆ្លៀតឱកាសចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយ Ployបានឆ្លើយសំនួរនេះ ដើម្បីឲ្យគ្រប់គ្នាអស់ចម្ងល់យ៉ាងដូច្នោះថា « ខ្ញុំទៅចូលរួម ហើយគាត់បានហៅខ្ញុំមុនគេទៀតផង។ អ្នកទាំងអស់គ្នាមិនបាច់បារម្ភ មិនបាច់គិតជំនួសពួកខ្ញុំទេ បងគាត់អញ្ជើញខ្ញុំ ខ្ញុំត្រូវតែទៅចូលរួម។ ម្យ៉ាងវិញទៀត ខ្ញុំជាមិត្តភក្តិជិតស្និទ្ធជាមួយសង្សារចាស់ របស់ខ្ញុំគ្រប់គ្នា ទាំងអស់»។

ក្រោយពីបានស្តាប់ការបកស្រាយPloy ជឿជាក់ថាគ្រប់គ្នាប្រាកដជាអស់ចម្ងល់ជាមិនខាន។យ៉ាងណាមិញអ្នកគាំទ្រសង្ឃឹមថា នឹងបានឃើញរូបស្អាតៗរបស់ពួកគេទាំង៣ ថតជុំគ្នានៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់Dome ផងទៅចុះ៕

សូមទស្សនារូបភាពខាងក្រោម៖

SHARE