សូមសរសើរទឹកចិត្ត!! មកស្គាល់ជាងចម្លាក់ខ្មែររូបនេះ ដែលឆ្លាក់រូបសំណាកលោកវេជ្ជបណ្ឌិត Beat Richner ដោយមិនគិតថ្លៃឈ្នួលឡើយ

348

បន្ទាប់ពីមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner កាលពីថ្ងៃទី ០៩ កញ្ញា ២០១៨ លោក តាន់ គឹមសួរ បានបំផុសគំនិតឆ្លាក់រូបសំណាក និងបង្ហាញពុម្ពរូបសំណាក លោកវេជ្ជបណ្ឌិត Beat Richner ទៅឲ្យជាងចម្លាក់លោក សៀន កាម៉ង់ដង់ បានចាប់ផ្តើមក្នុងការធ្វើ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះរូបចម្លាក់ដែលជាងចម្លាក់បានធ្វើចេញជារូបរាងបណ្តើរៗ ដែលស្ទើរតែ១០០ភាគរយទៅហើយ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺជាងចម្លាក់រូបនេះពុំបានគិតថ្លៃឈ្នួលក្នុងការឆ្លាក់រូបរបស់វេជ្ជបណ្ឌិត Beat Richner ឡើយ។

ដោយយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Saro Sovudhi បានរៀបរាប់ឲ្យដឹងថា៖ «សៀន កាម៉ង់ដង់ ដែលបានធ្វើសំណាកបណ្ឌិត កែម ឡី ដោយពុំយកថ្លៃឈ្នួល ឥឡូវឆ្លាក់រូបវេជ្ជបណ្ឌិត Beat Richner ដោយពុំគិតថ្លៃឈ្នួលម្ដងទៀត។ ប្រពៃណាស់វិចិត្រករខ្មែររូបនេះ! សូមកោតសរសើរដោយស្មោះ ចំពោះស្នាដៃ និងបេះដូង-សណ្ដានទឹកចិត្តរបស់បុរសកូនខ្មែរម្នាក់នេះ»។ មិនត្រឹមតែម្ចាស់គណនីរូបនេះទេដែលបានសរសើរ សូម្បីតែមហាជនដែលលេងហ្វេសប៊ុកជាច្រើនក៏បានចូលរួមកោតសរសើរទឹកចិត្ត និងស្នាដៃរបស់លោកផងដែរ៕




SHARE