សូមជួយចែករំលែកផង…អនុវិទ្យាល័យពោធិ៍សាត់ កំពុងមានការខ្វះខាតថវិការ ដើម្បីទិញឧបករណ៍ភ្លេងពិណពាទ្យ ក្នុងការបង្ហាត់ប្អូនៗជំនាន់ក្រោយ និង…(មានវិដេអូ)

1494

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទេព លក្ខិណា គ្រូតូច បានបង្ហោះសារសូមអំពាវនាវ ដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ទាំងអស់មេត្តា​បន្តការជួយឧបករណ៍ភ្លេងពិណពាទ្យសម្រាប់អនុវិទ្យាល័យ​ពោធិ៍សាត់​បន្ថែម​ទៀត​ផង ព្រោះថាយើងនៅមិនទាន់មានថវិកា​មិនទាន់គ្រប់ចំនួនតាមតំរូវការនៃវង់ភ្លេងនៅឡេីយ​។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ជាថ្មី​ម្ដង​ទៀត​ នាងខ្ញុំ​សូមលេីកម្រាមទាំងដប់​ សូមគោរព​អំពាវនាវ​ បងប្អូន​សប្បុរសជន​ក្នុង​និងក្រៅប្រទេស​ មេត្តា​បន្តការជួយឧបករណ៍ភ្លេងពិណពាទ្យសម្រាប់អនុវិទ្យាល័យ​ពោធិ៍សាត់​បន្ថែម​ទៀត​ផង ដោយ​សារ​ ថវិកា​មិនទាន់គ្រប់ចំនួនតាមតំរូវការនៃវង់ភ្លេងនៅឡេីយ​ ដូច្នេះ​នាងខ្ញុំ​ផ្ទាល់​ សូមក្តីមេត្តាដោយការអនុគ្រោះផងចុះ​ ពីអ្នកគ្រូតូច​ ទេព​ លក្ខិណា​ ។ ហេីយការចូលរួម​របស់បងប្អូនជាចំណែកនៃការថែរក្សា​ សម្បត្តិ​វប្បធម៌​ជាតិយេីង​ និងជួយអោយក្មេងៗជំនាន់ក្រោយ​ បានស្គាល់​ បានដឹង​ បានចេះ​ អ្វីៗ​ដែល​យេីងជាខ្មែរត្រូវតែចេះ​ 👌 ព័ត៌មាន​លំអិត​ 085636365″។

មានវិដេអូ៖

SHARE