សាហាវម្ល៉េះ…សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូស្រស់ៗ នៅសង្កាត់ទួលសង្កែទី១…

123

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ក្រុមជនសង្ស័យចំនួន៥នាក់ បានធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច នៅចំណុចផ្លូវបេតុងក្រុមទី១ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១។

លុះព្រឺកឡើងជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង ក្រោយពីទទួលបានពាក្យបណ្តឹងនោះ កម្លាំងជំនាញខណ្ឌនិងប៉ុស្ត៍បានបើកការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់និងដកម៉ូតូជនរងគ្រោះមកវិញ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានរួមមាន៖

ទី១. ឈ្មោះចាន់ សម្ភស្សភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅខណ្ឌពោធ៍សែនជ័យ(មានសារធាតុញៀន)។
ទី២. ឈ្មោះគ្រឿន ធារ៉ូតភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ(មានសារធាតុញៀន)។
ទី៣. ឈ្មោះសៅ មករាភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ២សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។
ទី៤. ឈ្មោះម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាម សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។






SHARE