សាហាវពេកហើយ…. ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ក្លាយជាឃាតករ សម្លាប់ក្មេងប្រុសអាយុ៣ឆ្នាំ ដោយសារតែខឹងម្ដាយក្មេងរងគ្រោះ គំរាមខ្លួនថា….

2783

កំពង់ឆ្នាំងៈ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយ ដោយឪពុកម្ដាយ មានឈ្មោះ ស៊ិម សារឿន និងម្ដាយឈ្មោះ នឿន សុភិន អាយុ២១ឆ្នាំ អាយុ២២ឆ្នាំ បានបាត់ខ្លួនក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ មានឈ្មោះ រិន សារ៉ុង អាយុ៣ឆ្នាំ ត្រូវជាកូនតាំងពីព្រឹករហូតដល់រសៀលទើបប្រទះឃើញសាកសពក្នុងទឹកស្ទឹង ដែលហេតុការណ៍នេះ បានកើតនៅភួមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រោយពីកើតហេតុ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនកុមារាម្នាក់ ឈ្មោះ ប៊ុន សុភារិទ្ធ អាយុ១០ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នា និងស្ត្រីម្នាក់ យកមកធ្វើការសាកសួរ បន្ទាប់មកបានបន្តឃាត់ខ្លួនមនុស្ស២នាក់បន្តទៀត ទាំងអស់៤នាក់។ ចំពោះសាកសពក្មេងប្រុស អាយុ៣ឆ្នាំ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងទឹកស្ទឹង នៅចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្ទះកុមាររងគ្រោះ។

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ ម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី៩ ខែមករា មានសាក្សីគេឃើញកុមារា ដែលជាក្មេងសង្ស័យឈ្មោះ ប៊ុន សុធារិទ្ធ បានដឹកកុមារារងគ្រោះអាយុ៣ឆ្នាំ ទៅខាងជើងផ្ទះរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏បានបាត់ក្មេងប្រុសរងគ្រោះរហូតតែម្តង។

លោកបានបន្តថាក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងមានមានសាក្សីដែលបានឃើញក្មេងប្រុសខាងលើ ដឹកកុមារារងគ្រោះទៅទឹកស្ទឹងដែលមានចម្ងាយប្រមាណជា១គីឡូម៉ែត្រ ពីខាងជើងផ្ទះរបស់ខ្លួន ហើយអ្នកដែលបានឃើញហេតុការណ៍ ក៏បានប្រាប់ក្មេងទាំង២ថា កុំឲ្យទៅលេងទឹកប្រយ័ត្នលង់ទៀតផង។ ចាប់តាំងពីបាត់ក្មេងរងគ្រោះឪពុកម្តាយបានខំដើររកតាំងពីព្រឹករហូតដល់ម៉ោង១ៈ៣០នាទីរសៀល​ ទើបបានប្រទះឃើញក្មេងប្រុសរងគ្រោះស្លាប់នៅក្នុងទឹកស្ទឹង។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចទៅលើសពកុមារារងគ្រោះ បានសន្និដ្ឋានថា ក្មេងរងគ្រោះគឺរងគ្រោះ មានស្នាមជាំខ្នង ដូចមានស្នាមវាយ រយះផ្ទៃមុខ និងកផងដែរ។

យ៉ាងនេះក្តីសមត្ថកិច្ចនៅមិនទាន់បង្ហាញមុខជនសង្ស័យជាកុមារា អាយុ១០ឆ្នាំនោះនៅឡើយនោះទេ ជាមួយគ្នានេះ ស្ត្រីម្នាក់ ដែលត្រូវជាយាយរបស់ក្មេងសង្ស័យនោះ សមត្ថកិច្ចក៏មិនទាន់ធ្វើការសន្និដ្ឋានបែបណា នៅឡើយនោះដែរ ដោយកំពុងតែស្រាវជ្រាវនៅឡើយ ហើយការឃាត់ខ្លួនស្ត្រីម្នាក់ទៀត ក៏ដោយសារតែចម្លើយក្មេងប្រុសខាងលើប្រាប់ថា យាយឲ្យដឹកយកទៅឲ្យ។

សមត្ថកិច្ចនៅមិនទាន់ជឿសម្តីក្មេង ជាជនសង្ស័យនៅឡើយនោះទេ ហើយបានបន្តរការស្រាវជ្រាវ រហូតដល់ម៉ោង១០យប់ ក្រោយពីបន្តការសាកសួរ យប់មិញនេះ កុមារាឈ្មោះ ប៊ុន សុភារិទ្ឋ បានសារភាពថា ពិតជាបានសម្លាប់ក្មេងអាយុ៣ឆ្នាំនោះមែន ដោយយកទៅជ្រមុជក្នុងទឹកស្ទឹង ដោយខឹងនិងម្តាយក្មេងតូចនោះ បានគំរាមវាយ និងសម្លាប់ខ្លួននាពេលកន្លងមក។ តែមនុស្ស៣នាក់ទៀត សមត្ថកិច្ចប្រាប់ថា មិនទាន់ជាក់លាក់នៅឡើយ បន្តស្រាវជ្រាវទៀត ៕






SHARE