សាហាវណាស់! បាញ់សម្លាប់ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់រួចជីកកប់ ដើម្បីបំបាត់ភ័ស្តតាង តែពេលនេះត្រូវបានសមត្ថកិច្ចជំនាញធ្វើ…

24

ថៃ៖ ថ្ងៃទី១៤ ខែមីនាឆ្នាំ ​​ព្រឹកនេះមន្រ្តីប៉ូលីសបានធ្វើការចាប់ខ្លួនបុរសម្នាក់ដែលបានប្រើកាំភ្លើងច្នៃបាញ់សម្លាប់មនុស្សយ៉ាងសាហាវបំផុតក្នុងព្រៃ។ ពេលនេះសមត្ថកិច្ចកបានឃាតខ្លួនជនដៃដល់រូបនេះបានហើយនាព្រឹកនេះ។


នាយកស្ថានីយ៍ប៉ូលីសប៊ុនណុងផូលបានបង្ហាញពីមុខមាត់ឃាតករ និងអាវុធកាំភ្លើងច្នៃដែលបានបាញ់សម្លាប់មនុស្ស និងបានបញ្ជូនខ្លួនទៅស្នងការប៉ូលីស ដើម្បីធ្វើការសាកសួរចម្លើយមុននិងបញ្ជូនទៅកាន់តុលាការ។


រូបភាពនិងជនដៃដល់ព្រមទាំងអាវុធច្នៃមួយដើមរួមទាំងពិលមួយ និងចបកាប់មួយស្បែកជើងមួយគូរដែលជាភ័ស្តតាងដែលជនជាប់ចោទបានបាញ់សម្លាប់មនុស្សក្នុងព្រៃ ហើយក្រោយពីធ្វើការសាកសួររួចមកជនដៃដល់រូបនេះបានសារភាពថាខ្លួនគាត់ពិតជាបានបាញ់សម្លាប់មនុស្សក្នុងព្រៃពិតប្រាកដណាស់ដោយបានប្រើកាំភ្លើងវែងច្នៃមួយដើមមែន៕




SHARE