សម្រស់មាស ម៉ូលីណា បច្ចុប្បន្ន អាចធ្វើឲ្យនារីក្រមុំៗមួយចំនួន សុំចាញ់ នៅតែសាច់ចាំស្អាត!

300

ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត បានជ្រាប​ពីរឿងរ៉ាវក្រុមគ្រួសាររបស់ តារាសម្តែង និងពិធីការិនី មាស មូលីណា រួចមកហើយ ថាមានរឿងបែកបាក់ លែងលះ ជាមួយនឹងស្វាមី។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏តារាស្រីរូបនេះ ហាក់ដូចជា​មិនខ្វាយខ្វល់ និងមិនបកស្រាយច្រើន ដោយនាងកាន់តែធ្វើឲ្យជីវិតរឹតតែ សប្បាយរីករាយជាងមុនទៅវិញ។

ជាពិសេស បើងាកមើលសម្រស់របស់ មាស ម៉ូលីណា ក៏កាន់តែខ្ញង់ជាងមុនទៅទៀត បើទោះបីជា វ័យរបស់អ្នកនាង ជ្រេទៅមុខបន្តិចម្តងក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកនាង ក៏បានប្រែនូវស្ទាយ៍លេងខ្លួនផ្សេងប្លែក ដែលកាន់តែធ្វើឲ្យ មហាជន មើលមក ក្មេងខ្លាំង។

ក្នុងនោះដែរ ក៏មានហ្វេនជាច្រើន បានសរសើរពី មាស ម៉ូលីណា ពូកែសម្រស់ណាស់ ថ្វីបើ អ្នកនាង មានកូន៣ ធំៗស្មើអ្នកនាងទៅហើយក្តី ក៏អ្នកនាង នៅតែមើលឃើញ ស្អាតគ្មានប្រែទៅណាសោះ៕



SHARE