សមមុខ!​ ក្រោយពីឃើញពីភាពក្លាហ៊ាន កាន់ដាវដេញកាប់គ្នារួចមក ស្រាប់តែអ្នកនាង ស្រីអូន លើកឡើង គួរអោយចាប់អារម្មណ៏ ថា…

308

ប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗនេះ មានក្រុមក្មេងស្ទាវ២ក្រុម បានលើកគ្នាទាំងទ័ពមកកាប់គ្នាយ៉ាងសាហាវ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំ ស្រុកកំពង់ត្រឡាច ជាហេតុធ្វើឲ្យមានមហាជនមានការហួសចិត្តជាខ្លាំង ក្រោយពីបានឃើញហេតុការណ៍។ យ៉ាងណាមិញ មហាជនក៏បានសម្តែងការមិនពេញចិត្តចំពោះក្រុមក្មេងស្ទាវ

ទាំងនោះ​ ដែលធ្វើកើតមានភាពអសន្តិសុខ និងសំណូមពរដល់សមត្ថកិច្ចមេត្តាធ្វើការស្រាវជ្រាវ​និងធ្វើការឃាត់ខ្លួនពួកក្មេងពាលទាំងអស់នោះផង។ ដោយឡែកងាកមកប្រភពគណនីហ៊្វេកបុករបស់អ្នក នាង ស្រីអូនវិញ បានលើកឡើងថា៖«បងចង់តែនាំប្អូនៗទៅ

ធ្វេីជាទាហ៊ានយាមនៅជាយដែនជំនួសមុខអោយបងបងនៅព្រះវិហារ ហេីយនាំបងបងទាហ៊ានមកផ្ទះវិញដេីម្បីជុំកូនចៅ😌 ផ្ញេីរជូនក្មេងស្ទាវៗដែរចូលចិត្តវៃកាប់ចាក់ពេលមានបុណ្យទានគ្រប់ខេត្តក្រុងផង🙏🏻 ភាពក្លាហានរបស់អូនៗមិនបានទទួលការកោតសរសេីរពីបងៗទេ រូបភាពអ្នកក្លាហាននៅវត្តត្រឡែងកែង។»៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖










SHARE