សង្វែគណាស់!!! ប្រពន្ធយំបណ្តើរស្មូតជូនដំណើរប្តីបណ្តើរ ស្តាប់ហើយពិតជាគួរអោយអាសូរណាស់

359

(ផ្សាយឡើងវិញ)មានរឿងរ៉ាវគួរឲ្យអាណិតអាសូរមួយត្រូវបានគេចែកចាយនៅបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីស្ត្រីជាភរិយាម្នាក់បានកំពុងយំបណ្ដើរ ស្មូតបណ្ដើរក្នុងពិធីបុណ្យសពរបស់ប្ដីខ្លួននៅខេត្តកំពង់ចាម។ ព្រោះតែបុរសជាប្តីជាមនុស្សល្អម្នាក់ ចូលចិត្តស្តាប់ធម៌អា ស្លូតបូតមានគេគោរពស្រលាញ់ច្រើន តែជាអកុសលគាត់បានបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត។រឿងរ៉ាវគួរឲ្យក្ដុកក្ដួល និងសែនសោកសង្រេងនេះ ត្រូវបានបង្ហោះលើគណនីឈ្មោះ Veha Smos sne ត្រូវជាបងប្អូនជីដូនមួយសពបានសរសេររៀបរាប់ថា៖

«បងប្អូនដែលមានទេ កាលប្តីនៅរស់ ប្រពន្ធចូលចិត្តស្មូត ពេលនេះប្តីស្លាប់ប្រពន្ធស្មូតជូនដំណើរប្តីទៅកាន់សុគតិភពពិតជាពីរោះ និងក្ដុកក្ដួលណាស់ ទាំងអ្នកស្មូត ទាំងអ្នកស្តាប់ អ្នកមើលយំទាំងអស់ សូមកុំមានការព្រាត់បែបនេះអី។ការព្រាត់ ឬបាត់បង់សូមកុំឲ្យមាន តែនេះជាព្រហ្មលិខិត»។ពិធីបុណ្យសពមួយដែលមានប្រពន្ធជាអ្នកស្មូត ពិតជាកម្រមានណាស់ ស្តាប់ឮហើយ ពិតជាអាណិតគាត់ជាខ្លាំង រោងបុណ្យមួយដែលពោរពេញទៅដោយសំឡេងយំទ្រហឹង ដោយសារតែបានស្តាប់ប្រពន្ធរបស់គាត់ជាអ្នកស្មូតជូនដំណើរប្តីបែបនេះ។ រឿងរ៉ាវគួរឲ្យសង្វេគបែបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ញើរសាររំលែកទុក្ខទៅកាន់គ្រួសារនៃសព

និងត្រូវបានគេចែកចាយរាប់ពាន់ដងក្នុងរយៈពេលដ៏ខ្លី។អ្នកខ្លះបាននិយាយថា សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផងហើយក៏សរសើរបងស្រីទោះបីជាគាត់ស្មូតយំយ៉ាងខ្លាំងមែន តែសុំសរសើរបងដែលបងមានស្មារតីអាចស្មូតឲ្យប្តីបានទាំងកំពុងជួបទុក្ខធំ។មនុស្សកើតចាស់ឈឺស្លាប់ គឺជារឿងរបស់ធម្មជាតិដែលបានកំណត់ មិនអាចប្រកែកបាន តែយើងគ្រប់គ្នាត្រូវមានស្មារតីគ្រប់គ្រាន់ក្នុងការទទួលយក តែរឿងរ៉ាវមួយចំនួនវាទាមទារឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍អីចឹង។

គួរបញ្ជាក់ផងដែរថា ពិធីក៏សែនក្ដុកក្ដួលនេះ រៀបចំឡើងនៅភូមិត្រពាំងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃខេត្តកំពង់ចាម។ ប្ដីរបស់គាត់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែកកង់រេចង្កូតមកបុកគាត់ទាំងកម្រោលនៅផ្សារស្គន់ ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានចំងាយប្រមាណ ៥គីឡូម៉ែត្រពីផ្ទះរបស់ជនរងគ្រោះនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ ២០១៨៕

SHARE