សង្វេកណាស់! ម្ចាស់ផ្ទះដែលឆេះត្រូវរន្ទះបាញ់ឆេះខ្ទេច រៀបរាប់ទាំងទឹកភ្នែក ថា…

474

ហេតុការណ៏ដ៏ចម្លែកមួយបានកើតឡើងដោយសារតែរន្ទះបាញ់ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ទៅ​ដេក​ផ្ទះ​ម្តាយក្មេក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។ ក្នុងនោះផងដែរម្ចាស់ផ្ទះបានរៀបរាប់ទាំងទាំងភ្នែកទាំងអាល័យថា៖

«​គាត់​អស់ហើយ គ្មាន​សល់​អ្វី​ទៀត​ទេ ខិតខំ​ធ្វើ​ការងារ​ស្រុក​ថៃ​ទាំង​គ្រួសារ​សន្សំ​លុយ​យក​មក​ធ្វើ​ផ្ទះ ខ្វះខាត​មួយ​ចំនួន​ចងការ និង​ខ្ចី​គេ​មក​ធ្វើ​ឱ្យ​រួចរាល់​មិន​ទាន់​បាន​នៅ​ផង ហើយ​គិត​ថា​នាំ​ប្រពន្ធ​កូន​ទៅ​រក​លុយ​សងបំណុល​ដែល​ជំពាក់​គេ និង​មិន​បាន​រស់នៅ​កក់ក្តៅ​ផង ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ឆាបឆេះ​អស់​គ្មាន​សល់​»​។

គួរបញ្ចាក់ផងដែរថាម្ចាស់ផ្ទះមានឈ្មោះថាងិ​វ ងិ​ក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ កេវ ថង​ឌី អាយុ​៤៥​ឆ្នាំ មានកូន​៣​នាក់ ហើយផ្ទះរបស់គាត់ឆេះខ្ទេចដូចរូបភាពខាងក្រោមនេះ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖




SHARE