លោក K01 ថា បើមាននិស្ស័យ លោកនឹងជួយដល់ក្មេងស្រីចេះ១៤ភាសា ដូចសាឡិកដែរ…(មានវិដេអូ)

308

កាលពីយប់ថ្ងៃម្សិលមិញនេះ លោក K01 បានចេញមកឡាយវិដេអូ និយាយពីបុគ្គលមួយចំនួន​ ដែលបានចុះមករិះគន់ ចំពោះលោក ដែលមិនជួយដល់ក្មេងស្រីដែលចេះ១៤ភាសា ដូចជាជួយដល់សាឡិក។ ក្រោយពីរងនូវការរិះគន់លើពាក្យសំដីយ៉ាងចាស់ដៃពីសំណាក់មហាជនហើយនោះ ពេលនេះ លោក K01 ក៏បានចេញមកធ្វើការបកស្រាយនៅលើបណ្តាញសង្គមរបស់ខ្លួនថា “លោកមិនត្រឹមតែខ្វល់ជាមួយនឹងក្មេងស្រីដែលចេះទាំង១៤ភាសានោះទេ គឺលោកខ្វល់ខ្វាយទាំងអស់ ចំពោះក្មេងៗ ។ លោកក៏បានបន្ថែមទៀតថា លោកនិងជួយរកសប្បុរសជន បើសិនជាលោកមានឪកាស មាននិស្ស័យ ជួបក្មេងស្រី ទោះបីលោកឈឺក៏ដោយក៏លោកត្រូវតែជួយទៅតាមអ្វីដែលលោកអាចជួយទៅបាន។

លោក K01 ក៏បានប្រាប់ទៀតថា លោកមាននិស្ស័យជាសាឡិក លោកជួយសាឡិក តែកុំនិយាយថា លោកជួយសាឡិក ក៏ព្រោះតែចង់តោងកាលីបរបស់សាឡិកនោះ ហើយ លោក K01 ត្រៀមនិងជួយក្មេងស្រីដែលចេះ១៤ភាសា ហើយកុំថាលោក តោងកាលីបក្មេងស្រីម្នាក់នេះទៀត”។

ប្អូនប្រុសសាឡិក បានបង្កើតភាពល្បីល្បាញខ្លាំង ត្រឹមតែរយៈខ្លីប៉ុនណោះ ក្នុងនោះក៏មានបណ្តាមហាជនជាច្រើន បានជួយដល់ប្អូនប្រុស​ មិនថានៅក្រៅស្រុក និងក្នុងស្រុក នោះទេ។

ចំពោះប្អូនស្រីចេះ១៤ភាសាវិញ លោកក៏បានប្រាប់ឲ្យដឹងផងដែរថា លោកនិងធ្វើការឡាយដើម្បីជួយដល់ប្អូនស្រី ឲ្យអស់ពីចិត្ត ពីផ្លើម ហើយសូមបងប្អូនកុំគិតថា លោកចង់តោងកាលីបរបស់ប្អូនស្រីទៀត។

ជាចុងក្រោយលោក K01 ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា “ការស៊ែរបស់បងប្អូន ម្នាក់មួយនឹងបានដឹងដំណឹងល្អជូនប្អូន ស្រីចេះ 14ភាសា វាសនាឡិចេះ15 ភាសា រួចខ្លួនហើយ នៅឡើយក្មេងស្រីចេះ14ភាសានេះទៀត”។

មានវិដេអូ៖

SHARE