លោក ណូយ វ៉ាន់ណេត និង នាយ ពាក់មី ច្រៀងលេងកម្សាន្តរួមគ្នាជាលើកដំបូង១បទនេះ នៅផែសមុទ្រ រីសត ពិតជាពីរោះខ្លាំងណាស់ (មានវីដេអូ)

252

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ាក​ សែនសូនីតា បានបង្ហោះវីដេអូមួយ ពីការច្រៀងលេងកម្សាន្តរួមគ្នា រវាងលោក ណូយ វ៉ាន់ណេត និងនាយ ពាក់មី នៅឯផែសមុទ្រ រីសត (Phe Samout Resort) ដោយបទនេះមានចំណងជើងថា “កោះកុងអន្លង់ស្នេហ៍កម្ម”។

លោកទាំងពីរ ពិតជាច្រៀងបានពីរោះរណ្តំខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរសឹងគ្រប់ៗគ្នា។

ក្នុងនោះ ក៏មានអ្នកខ្លះចូលមក comment ថា “ខ្ញុំចូលចិត្តបទចំរៀងលោកពូ ណូយ វ៉ាន់ណេត ណាស់”, “លោកពូច្រៀងពីរោះណាស់លោកពូជាអាយដល់ខ្ញុំ”, “លោកពូ ណូយ វ៉ាន់ណេត នៅតែមានសម្លេងពីរោះដដែលមិនប្រែប្រួលសោះ” ហើយក៏នៅមានការកោតសរសើរជាច្រើននាក់ទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ និងទស្សនាទាំងអស់គ្នា៕

SHARE