លោកយាយប្រាប់ថា ជិតស្លាប់ទៅវិញហើយ នៅមិនទាន់ បានស្គាល់ជាតិ គុយទាវ និងផ្លែទុរេនទេ ដោយសារក្រ គ្មានលុយទិញពិសារ ឃ្លានណាស់ តែមិនដឹងធ្វើមេ៉ច ពេលនេះបានពិសារហើយ (មានវីដេអូ)

282

នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Chav Mearnup Keo Nimith បានបង្ហោះរូបភាព និងវីដេអូ ព្រមទាំងរៀបរាប់ពីលោកយាយចំណាស់ម្នាក់ ស្តាប់ទៅពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់ ដោយលោកយាយនិយាយថា ជិតស្លាប់ទៅវិញហើយ នៅមិនទាន់បានស្គាល់រស់ជាតិគុយទាវ និងផ្លែទុរេនទេ តែពេលនេះបានស្គាល់ហើយ។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានបន្ថែមទៀតថា៖

“លោក ថា ជិត ស្លាប់ទៅវិញហើយ នៅមិនទាន់ បានស្គាល់ជាតិ គុយទាវ និង ទុរេនទេ ដោយសារ ក្រ គ្មាន លុយទិញពិសារ ឃ្លានណាស់ តែមិនដឹងធ្វើមេ៉ច ពេលនេះបានពិសារហើយ លោកយាយ ស្លាប់ បិទ ភ្នែកជិតហើយ ។ សូមអរគុណ និង សូមជូនពរម្ចាស់ជំនួយទាំងអស់ សូមអោយមានសុខភាពល្អសំណាងល្អ និង ជោគជ័យគ្រប់ភារកិច្ច”៕

SHARE