លេចមុខជាថ្មី សម ម៉ា​ណា កាន់តែ​ក្មេង​ប្លែក​ជាង​មុន !

597

​បាត់​មុខ​យូរ​ឆ្នាំ​ពី​សិល្បៈ​តារា​សម្តែង​ និង ​ចម្រៀង សម ម៉ា​ណា នៅតែមាន​សម្រស់​ស្រស់ស្អាត ​​ក្មេង​ប្លែក​ជាង​មុន ។ ថ្មីៗ​នេះ​នាង​បានលេចមុខ​ជាថ្មី​នៅក្នុង​សកម្មភាព​មួយចំនួន ។ ចង់ដឹងថា សម ម៉ា​ណា ប្រែប្រួល​ប្លែក​ជាង​មុន​បែបណា​ទៅ​មើល​រូបភាព​នាង​ទាំងអស់គ្នា ។

ថ្មីៗ​នេះ សម ម៉ា​ណា បាន​ទៅ​បង្អួត​សម្រស់​នៅ​ប្រទេស​ចិន ។ ថ្វី​ត្បិត​សម ម៉ា​ណា ស្លៀកពាក់​ និង​តែងខ្លួន​បែប​សាមញ្ញ​តែ​មើលទៅ​ពិតជា ស្រស់ស្អាត​ និង ​ទាក់ទាញ​តែម្តង ។ នៅតែមាន​ការសរសើរ​ពី​សម្រស់​របស់​តារា​សម្តែង​ម្នាក់នេះ ។ អ្វីដែល​ចាប់អារម្មណ៍​ក្រោយ​បាត់​មុខ ពី​សិល្បៈ​រាប់​ឆ្នាំ​ថ្មីៗ​នេះ​តារា​រូប​ស្រស់​ម្នាក់នេះ ​បាន​លេចមុខ​ជាថ្មី​នៅក្នុង​សកម្មភាព​នានា​ជាមួយ​មិត្ត​រួម​អាជីព​ជាថ្មី​ម្តងទៀតជាមួយរូបសម្រស់ស្អាតនិងក្មេងជាងមុន ។ មានការព្រលយ​ថា សម ម៉ា​ណា វិល​ចូល​សិល្បៈ​វិញ​ដើម្បី​បំបាត់​ភាព​អផ្សុក​មិនមែន​ដើម្បី​សន្សំ​លុយកាក់​ល្អិត​ដូច​មុន​ទេ ។ ព្រោះ សម ម៉ា​ណា ពេលនេះ​មិនមែន សម ម៉ា​ណា កាលពី​ប៉ុន្មាន​ឆ្នាំមុន​ឡើយ ។​

​សម ម៉ា​ណា ធ្លាប់ជា​តារាចម្រៀង ​និង សម្តែង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ម្នាក់​ តែ​ក្រោយមក​នាង​បាន​ចាក​ចេញពី​អាជីព​នេះ​ស្ងាត់ៗ​ដោយ លេច​លឺថា​គូស្នេហ៍​របស់​នាង​មិន​ចង់ឱ្យ​នាង​ហត់នឿយ​ក្នុង​អាជីព​នេះ ។ ភាគច្រើន​មិត្តភក្តិ​ក្នុង​សិល្បៈ​តែង​ហៅ​នាង​ថា​ជា​ជំទាវ​តូច ៕







SHARE