លង់មិនខាន ពេលឃើញរូបរាង ឃុនរឿន លែងខ្លួនហាត់ប្រាណម្ដងៗ

236

សម័យនេះ​ទៅហើយ មិន​ថា​តារា​ប្រុស ឬ​តារា​ស្រី​នោះទេ សុទ្ធតែ​នាំគ្នា​សម្រុក​ហាត់ប្រាណ​ដើម្បី​សុខភាព​រឹងមាំ និង មាន​រាង​ស្វែ​ល​ស្រ​ឡូ​ន​ស្អាត ឬ​សាច់ដុំ​កងៗ មាឌ​មាំទាំ បង្អួត​ដល់​ក្រសែ​ចក្ខុ​មហាជន​ឱ្យ​ផ្ដោត​ការចាប់អារម្មណ៍​ទៅលើ​ខ្លួន​កាន់តែច្រើន ។​

​តួយ៉ាង​ដូចជា​តារា​ប្រុស Punjan Prama ឬ ឃុន​រឿន តួ​ប្រុស​ក្នុង​រឿង «​បុព្វេសន្និវាស​» បាន​ប្រទាក់​ខ្សែ​ចក្ខុ​មហាជន ជាពិសេស​ប្រិយមិត្ត​នារីៗ​ឱ្យ​លង់​ស្នេហ៍​ទៅលើ​រូបរាង​ដ៏​ស្រស់​សង្ហា សាច់ដុំ​ហាប់​ណែន និង សខ្ចី​របស់លោក​គ្រប់​ពេលដែល​រូបគេ​ប្រលែង​ខ្លួន​បង្អួតរាង​ហាត់ប្រាណ​ម្ដងៗ ។ កាយវិការ​ពេល​ហាត់ប្រាណ​របស់​តារា​ប្រុស​រូបនេះ ពិតជា​សង្ហា និង គួរឱ្យ​លង់​ស្នេហ៍​ខ្លាំង​បំផុត ។​

​ជាធម្មតា​តារា​ប្រុស Punjan Prama មាន​រូបរាង​សង្ហា​ធ្វើឱ្យ​នារីៗ​ជាច្រើន​លង់​ស្រឡាញ់​ស្រេច​ទៅហើយ ដោយឡែក នៅពេល​លោក​ប្រលែង​ខ្លួន​ផ្នែក​ល្វែងលើ​បង្ហាញ​ពី​ភាព​សិច​ស៊ី​ម្ដងៗ រឹតតែ​គួរឱ្យ​ចង់​គយគន់​បន្ថែម​នូវ​មន្ត​ស្នេហ៍​ជាង​ពេល​ធម្មតា​មួយកម្រិត​ទៀត ៕




SHARE