រោះតែជិវិត!!! ជនភៀសខ្លួនត្រូវគេបានរកឃើញលាក់ខ្លួននៅក្នុងតាបឡូរថយន្តយ៉ាងគួរឱ្យអាណិត ក្នុងបំណងឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុបតាមរយៈប្រទេសអេស្ប៉ាញ

185

ពិតជាគួរអោយសង្វែគខ្លាំងណាស់!! ជនភៀសខ្លួនត្រូវគេបានរកឃើញលាក់ខ្លួននៅក្នុងតាបឡូរថយន្តយ៉ាងគួរឱ្យអាណិត ក្នុងបំណងឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុបតាមរយៈប្រទេសអេស្ប៉ាញ…. រូបភាពគួរឱ្យភ្ញាក់ផ្អើលទាំងនេះ បង្ហាញពីរបៀបដែលជនអន្តោប្រវេសន៍ព្យាយាមចង់ចូលទៅក្នុងទ្វីបអឺរ៉ុបយ៉ាងគួរឱ្យអាណិតបំផុត។ ពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលីសព្រំដែននៅពេលដែលបុរសម្នាក់ ក្នុងវ័យប្រហែល ២០ឆ្នាំ បានលាក់ខ្លួននៅក្នុងតាបឡូរថយន្តដឹកទំនិញមួយ ដោយព្យាយាមចូលទៅក្នុងតំបន់ Melilla របស់អាហ្វ្រិកខាងជើង។

មន្រ្តីប៉ូលីសបាននិយាយថា រថយន្ត ៣គ្រឿង ត្រូវបានឈប់នៅទីក្រុង Beni-Enzar ប្រទេសម៉ារ៉ុកក្នុងរយៈពេល ៣ម៉ោង កាលពីថ្ងៃសៅរ៍។រូបភាពដ៏គួរឱ្យរន្ធត់មួយនេះ ក៏បានបង្ហាញអំពីការលាក់ខ្លួនរបស់ជនអន្តោប្រវេសន៍ខុសច្បាប់ ទី២ នៅក្នុងកាប៊ីនម៉ាស៊ីនរថយន្តផងដែរ។ ប៉ូលីសព្រំដែនបាននិយាយថា ពួកគេក៏បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ទៀតពួននៅកៅអីខាងក្រោយរបស់រថយន្ត ហើយអ្នក ទី៤ ដែលបានលាក់ខ្លួននៅក្នុងរថយន្តដឹកសំរាមក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារមានការប៉ះទង្គិចរថយន្ត។

ជនអន្តោប្រវេសន៍ទាំងនោះ ដែលរួមទាំងក្មេងស្រីអាយុ ១៥ឆ្នាំ ត្រូវបានគេជួយសង្គ្រោះ ហើយបុរស ២នាក់ ដែលមានអាយុប្រហែល ២០ និង ២១ឆ្នាំ ក៏ត្រូវបានទទួលការព្យាបាលផងដែរ។ប៉ូលីសព្រំដែនបាននិយាយថា នៅពេលចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះ ពួកគេបានបង្ហាញសញ្ញានៃការថប់ដង្ហើម និងការឈឺចាប់ក្នុងសន្លាក់ ដោយសារពួកគេព្យាយាមលាក់ខ្លួនក្នុងស្ថានភាពវេទនាបែបនេះនៅពេលដែលព្យាយាមគេចពីប៉ូលីស។ យ៉ាងណាមិញទាកទិននឹងរឿងនេះ មនុស្ស ៣នាក់ ដែលជាជនជាតិម៉ារ៉ុក ដែលមានអាយុ ១៩, ៣០ និង ៣១ឆ្នាំ ត្រូវបានចាប់ខ្លួន ពីបទរត់ពន្ធមនុស្សឆ្លងប្រទេសខុសច្បាប់។ ហើយបញ្ហានេះវាមិនមែនជាលើក ទី១ នោះទេ ជាក់ស្តែងមានបុរស ២នាក់ ត្រូវបានគេរកឃើញលាក់ខ្លួននៅក្នុងពូកកាលពីខែមករា ខណៈដែលក្មេងប្រុសអាយុ ១២ឆ្នាំ ម្នាក់ត្រូវបានរកឃើញនៅពីក្រោយផ្ទាំងតាបឡូដូចគ្នាកាលពី ឆ្នាំ២០១៧ ៕

SHARE