រៀបការរួច ១០ថ្ងៃ តារាស្រី ចេន្នី ស្រាប់តែនិយាយពាក្យទាំងនេះទៅមិត្តសម្លាញ់ វ៉ុនសែន !

625

កំពូល​តារា​សម្ដែង​ស្រី​ថៃ​នាង ចេ​ន្នី ទើបតែ​ចូល​រោងការ​ជាមួយ​កំលោះ​រូប​សង្ហា​លោក Mickey យ៉ាង​អធិក​អ​ធិ​ម​បំផុត​កាលពី​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ ដែល​ពិធីមង្គលការ​របស់​ពួកគេ​ទាំងពីរ ទាញ​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជុំវិញ និង មានការ​ចូលរួម​សាទរ​យ៉ាងច្រើន​ពី​សំណាក់​មិត្តភក្ដិ​រួម​ចង្កោម​សិល្បៈ ។​

​ប្រិយមិត្ត​ភាគច្រើន​សុទ្ធតែ​បាន​ជ្រាប​ច្បាស់​រួចមកហើយ​ថា ចេ​ន្នី និង តារា​ស្រី វ៉ុ​ន​សែន (woonsen) គឺជា​មិត្តសម្លាញ់​ដ៏​ស្និទ្ធស្នាល​នឹង​គ្នា​បំផុត ហើយ​អ្នក​ទាំងពីរ​ក៏មាន​ខ្សែជីវិត​ធ្លាប់​ជួប​រឿង​ស្នេហា​មិន​សមប្រកប​ដូចគ្នា​ផងដែរ ប៉ុន្ដែ​កាលពី​មួយរយៈ​មុន ទំនាក់ទំនង​រវាង​កំពូល​តារា​ស្រី​ថៃ​ពីរ​ដួង​នេះ ហាក់​ប្រែជា​ល្អក់កករ​ព្រោះ​មានរឿង​យល់ច្រឡំ​នឹង​គ្នា​បន្ដិចបន្តួច ។ យ៉ាងណាមិញ​ក្រោយមក ចេ​ន្នី និង តារា​ស្រី វ៉ុ​ន​សែន ក៏​ផ្សារភ្ជាប់​ចំណងមិត្តភាព​របស់​ពួកគេ​ឱ្យ​រីកលូតលាស់​ជាថ្មី​ម្ដងទៀត ។​

​ដោយឡែក ស្រាប់តែ​ថ្មីៗ​នេះ តារា​ស្រី ចេ​ន្នី ដែល​កំពុង​សាង​សុភមង្គល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្វាមី​វ័យក្មេង បាន​បង្ហោះ​សារ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ទៅកាន់​មិត្ត​យល់ចិត្ត​របស់ខ្លួន វ៉ុ​ន​សែន ថា «​ខ្ញុំ​ស្រឡាញ់​មនុស្ស​ម្នាក់នេះ​ណាស់ (Woonsen) យើង​បាន​ឃ្លាតឆ្ងាយ​ពីគ្នា​មួយរយៈមែន … ប៉ុន្ដែ​ដោយសារតែទឹកចិត្ត និង ភាពស្មោះត្រង់រ​បស់ពាក្យ​មិត្តភក្ដិ​របស់​យើង ធ្វើឱ្យ​យើង​ត្រលប់មក​ស្រឡាញ់គ្នា​ម្ដងទៀត វ៉ុ​ន​» ៕







SHARE